នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី៣១ ខែកក្កដា ដោយលើកឡើងយ៉ាងច្បាស់អំពីការសម្លាប់មេដឹកនាំ ក្រុមហេសបូឡា (Hezbollah) លោក ហ៊ូអាដ សុកគឺ (Fuad Shukr)នៅរដ្ឋធានីបេរូត (Beirut)ភាគខាងត្បូងរបស់ប្រទេសលីបង់។

សេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់លោក Netanyahu មានរយៈពេលប្រហែល ៥ នាទី ហើយមិនបាននិយាយសំដៅលើការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នោះទេ។
ប៉ុន្តែលោកបាននិយាយថា ការដែលអ៊ីស្រាអែលចុះចាញ់នឹងសម្ពាធឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា នឹង មិនបានកម្ចាត់ក្រុមមេដឹកនាំក្រុមហាម៉ាស និងភេរវកររាប់ពាន់នាក់ទេ។

លោកបាននិយាយចេញពីមាត់ខ្លួនឯងដោយផ្ទាល់សំដៅទៅនឹងការសម្លាប់លោក ស៊ុកកឺ ក្នុងស្រុកមួយនៅភាគខាងត្បូងរដ្ឋធានីបេរូត។
លោក Netanyahu បាននិយាយថា យើងបានលុបបំបាត់សេនាដៃស្ដាំ ប្រមុខដឹកនាំក្រុមហេសបូឡា របស់ Hassan ដែលទទួលខុសត្រូវផ្ទាល់ចំពោះការសម្លាប់រង្គាលកុមារ១២នាក់កាលពីចុងសប្ដាហ៍មុនក្នុងការឆ្លើយតបរបស់អ៊ីស្រាអែល ដែលបានដាក់ការស្ដីបន្ទោសលើក្រុមប្រដាប់អាវុធនៅប្រទេសលីបង់៕