សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម យូ កូកូ ឡាំង (U Ko Ko HLAING) រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។


