ក្រុម​ការ​ងារ​ចុះមូល​ដ្ឋានស្រុកព្រះស្តេច៖ សិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពបន្ថែម​លើការប្រើប្រាស់​បច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ

2024/08/01 07:52:06 pm        190

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម ប្រតិបត្តិការ​ផែ តំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូ​រាជ​រដ្ឋាភិ​បាល​កម្ពុជាទទួលបន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័តភ្នំពេញ និងជាប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​​ស្រុក​ព្រះ​ស្តេច បាន​អនុញ្ញាតឱ្យ​លោកស្រីនាំយកនូវម៉ាស៊ីនកុំព្យូទ័រលើតុចំនួន២០គ្រឿង រួមនឹងសំភារៈ​អនុ​ស្សា​វ​រីយ៍​​ទៅឧបត្ថម្ភ ​ដល់លោក​គ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅវិទ្យាល័យតាគោ​ក ស្រុកព្រះស្តេច​ ខេត្ត​ព្រៃវែង ដើ​ម្បីចូលរួម​ចំណែកជួយ ជំ​រុញ​ការបណ្តុះបណ្តាលដល់​សិស្សា​នុសិស្សនៅលើ​​មុខ​វិជ្ជា ព័ត៌មានវិទ្យា។

លោកស្រី ហ៊ឺ ផានិន មានប្រសាសន៍ថា៖ កម្មវិធីប្រគល់ទទួលកុំព្យូទ័រលើតុចំនួន ២០គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន តាគោកនេះ សម្រាប់បំពាក់នៅក្នុងបន្ទប់បណ្តុះបណ្តាល​កុំព្យូទ័រ​ក្នុង​វិទ្យាល័យ ដើម្បីធ្វើការបណ្តុះ​បណ្តាល​ដល់​​សិស្សានុសិស្សលើ​មុខ​វិជ្ជាព័ត៌មាន​វិទ្យា​ឲ្យ​ស្រប​តាម​គោល​ដៅ​​ជាវិទ្យាល័​យស្តង់ដារមធ្យម​សិក្សាឆ្នាំ​២០២៤​។ លោក​ស្រី ហ៊ឺ ផានិន បានកោតសរសើរ និង​វាយ​តម្លៃខ្ពស់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ​ដែល​បានខិត​ខំប្រឹ​ង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត និ​​ងយ​កចិត្តទុកដាក់ ក្នុ​ងការ​អប់រំ​និងបណ្តុះ​បណ្តា​លដ​ល់សិស្សា​នុសិស្ស​​ ​ប្រកប​ដោយ​ការ​​ទទួល​ខុស​ត្រូវនិងទទួលបានលទ្ធផលល្អប្រសើរជារៀងរាល់ឆ្នាំ។បន្ថែមលើនេះ​លោកស្រីគូ​ស​បញ្ជាក់ថា ការបណ្តុះ​បណ្តាល​បង្កើន​សមត្ថ​ភាពធន​ធាន​មនុស្សផ្នែកបច្ចេកវិទ្យា និងឌីជីថល គឺជា​កត្តា​ចាំបាច់ ដើម្បីចូលរួមគាំទ្រផែន​ការ​យុទ្ធ​សាស្ត្រ​ក្នុង​​ការ​អភិវឌ្ឍសេដ្ឋ​កិច្ចរបស់រាជរដ្ឋាភិបាល។

លោកស្រីលើកឡើងថា ជាការពិត,ការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល ពិតជា​មាន​សារៈ​សំខាន់​​ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ស្រប​តាម​ការ​ផ្លាស់ប្តូរនៃបរិយាកាសសង្គម-សេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា ។ ហេតុដូចនេះ ដើម្បីចូល​រួមជា​មួយ​រាជ​រដ្ឋា​ភិបាល និងលោគ្រូ អ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន តាគោក, ថ្នាក់ដឹកនាំ និងក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះមូលដ្ឋាន ស្រុកព្រះស្តេច ក៏​បាន​​យកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ ជូននូវកុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូចជាការចូលរួម​ផ្តល់​ឱកា​សដ​ល់​សិ​​ស្សានុសិ​ស្ស​ទាំង​អស់​​បានប្រើប្រាស់​កុំព្យូទ័រ​ទាំង​នេះ ដើម្បី​ជា​មធ្យោបាយ​សិក្សា​រៀន​បន្ថែម​អំពី​បច្ចេក​​វិទ្យា-ឌីជីថលឱ្យកាន់​តែ​មាន​​ប្រសិទ្ធ​ភាពខ្ពស់ និងដើម្បី​ក្លាយ​ខ្លួន​ជាធនធាន​ដ៏​មាន​គុណ​ភាព​ខ្ពស់​ដើម្បី​ប្រណាំងប្រជែងនៅក្នុងតំបន់ និង បង្កើត​វិស័យ​សេដ្ឋកិច្ចថ្មីៗ ដូចជាអេឡិច​ត្រូនិច​កសិ​ឧស្សាហកម្មឡូជីស្លឹកនៅក្នុងយុគឌីជីថល នាពេលអនាគត​ផង​ដែរ។​

ឆ្លៀតយកឱកាសនេះ លោកស្រីបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមយក​ចិត្តទុក​ដាក់​ខ្ពស់​​ក្នុង​ការ​សិក្សា​​រៀនសូត្រ ព្រមទាំងព្យាយាមពង្រឹងសមត្ថភាពបន្ថែមលើការ ប្រើប្រាស់​បច្ចេក​វិទ្យា​ឱ្យ​កាន់តែស៊ីជម្រៅ ដើម្បីក្លាយ​ខ្លួន​ជាធន​ធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការ​ចូលរួម​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យឌីជីថល សំដៅឈានឆ្ពោះ ទៅសម្រេចបាន​នូវ​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិត​ខ្ពស់ និងចក្ខុ​វិស័យ​កម្ពុ​ជា​ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm