បណ្តាកីឡាករគុនខ្មែរហ្វឹកហាត់ត្រៀមប្រកួតគុនខ្មែរជាតិអន្តរជាតិអបអរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/08/01 01:10:07 pm        163

ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានអនុវត្តគម្រោងសាងសង់​ព្រែកជីក​ហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ ជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ នៅក្នុងដំណើរត្រៀមប្រកួតកីឡាគុនខ្មែរនេះដែរ បណ្តាកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានខំ​ប្រឹង​ហ្វឹក​ហាត់ប្តេជ្ញាយកជ័យជំនះលើគូប្រកួត។

បណ្តាក្រុមអ្នក​ប្រដាល់គុនខ្មែរ ថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះ ថា នៅសល់​ប្រមាណ​តែ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួតប្រដាល់តេជះគុនខ្មែរKKIF និងសម្ដែងយុទ្ធក្រមខម គុនល្បុក្កតោ អបអរ​សាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ ក្នុងអំឡុង​ពេលដែរ បណ្តាក្រុមកីឡាដែលមានឈ្មោះត្រូវឡើងប្រកួតគុនខ្មែរលក្ខណៈមិត្តភាព ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់ និងកីឡាករប្រកួតលក្ខណៈអន្តរជាតិ គឺបានកំពុងខំប្រឹងហ្វឹកហាត់ ដើម្បីឡើង​ប្រកួត​យក​ជ័យជំនះ និងអបអរសាទរការបើកការដ្ឋានជីកព្រែកជីហ្វូណនតេជោ នៅថ្ងៃទី៥ ខែ​សីហានេះ។

បើតាមលោក ស្រី សុបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ថ្លែងថា នៅក្នុង​ដំណើរ​ការ​ប្រកួត​កីឡាប្រដាល់គុនខ្មែរ អបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោនោះ គឺ​មាន​ការៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និង​កីឡាករ​ប្រកួតលក្ខណៈអន្តរជាតិចំនួន៩គូ ហើយការប្រកួតគឺចាប់ពីម៉ោង ៣រសៀលទៅ នៅ​សួន​ច្បារ​មាត់​ទន្លេបាសាក់ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា នៅក្នុងដំណើររៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួត​កីឡា​ប្រដាល់​គុនខ្មែរជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ គឺមានបំណង​សំខាន់​បើក​ឱកាស​ឲ្យ​មហា​ជន​ទូទៅដែលមានស្មារតីជាតិនិយម ចូលរួមសម្តែងមតិគាំទ្រ និងអបអរ​សាទរ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា ការដ្ឋានជីកព្រែកជីកហ្វូណនតេជោជាផ្លូវការនៅថ្ងៃទី៥ ខែសីហា​នោះ​ទាំងអស់គ្នា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am