ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៥-០ រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​

2021/09/06 10:59:21 am        121

​បាល់ទាត់៖ ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​នបាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ដោយ​លទ្ធផល ៥-០ ក្នុងជំនួប​សប្ដាហ៍​ទី​១២ នៅ​កីឡដ្ឋាន Smart RSN កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

៥​គ្រាប់​ដែល​ជួយ​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ទទួលបាន ៣​ពិន្ទុ​បន្ថែមសុទ្ធតែ​កើតឡើង​នៅ​វគ្គ​ទី​១ ដែល​រកបាន​ដោយ​កីឡាករ Adres Nieto, លឹម ពិសុទ្ធ​, Yudai Ogawa, យ៉ើ ម៉ូ​ស្លី​ម និង Valerii Hryshyn ម្នាក់ ១​គ្រាប់ ។ ប៉ុន្ដែ​ចូល​វគ្គ​ទី​២ កីឡាករ​ជម្រើស​ដំបូង​របស់​ភ្នំពេញ​ក្រោ​ន​ភាគច្រើន​ត្រូវបាន​ប្ដូរ​ចេញ ហើយក៏​មិនមាន​គ្រាប់​បាល់​កើត​ទៀត​ដែរ។​ ​ចំណែក​ក្រុម​អាស៊ី​អឺរ៉ុបបន្ទាប់ពី​បាត់បង់​ខ្សែប្រយុទ្ធ​ស្នូល និង​ជា​ក្បាលម៉ាស៊ីន​រក​គ្រាប់​បាល់​របស់ខ្លួនគឺ​កីឡាករ Abee Huber ដែល​ត្រូវបាន​ផ្ទេរ​ទៅ​ក្លិប​បឹងកេត ពួកគេ​ហាក់​មិនសូវ​មានឱកាស​ក្នុង​ការដាក់​សម្ពាធ​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​គូប្រកួត​នោះទេ ជាក់ស្ដែង​ប្រកួត​ជាមួយ​អតីត​ក្រុម​ជើងឯក​លី​គ ៦​សម័យនេះ ពួកគេ​មិនអាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បានឡើយ។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​នរំកិល​ទៅ​ឈរ​លេខ​រៀង​ទី​៣ និង​មាន ២២​ពិន្ទុ​ស្មើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង តែ​ពួកគេ​ទើប​ប្រកួត​បាន ១០​ប្រកួត​ប៉ុណ្ណោះដោយ​ឈ្នះ៦ និង​ស្មើ៤ មិនទាន់​ស្គាល់​ពាក្យ​ចាញ់​ម្ដង​ឡើយ។ រីឯ​ក្រុម​អាស៊ី​អឺរ៉ុបបាន​បន្ដ​ឈរ​លេខ​រៀង​ទី​៩ ដោយ​រក្សា ៧​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ១០​ប្រកួត​ឈ្នះ២ ស្មើ​១ និង​ចាញ់ ៧​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm