តា​លី​បង់​និយាយ​ថា ​អង្គការសហប្រជាជាតិ​សន្យា​ផ្តល់​ជំនួយ​បន្ទាប់ពី​ជួប​ជាមួយ​មន្ត្រី​នៅ​ទីក្រុង​កា​ប៊ុល​

2021/09/06 06:22:25 pm        494

អា​ហ្វ​ហ្គា​នី​ស្ថាន​៖ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក Suhail Shaheen បាន​និយាយ​ថា ក្រុម​មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់​បាន​ជួប​ប្រជុំគ្នា​ នៅ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ​ ទី​៥ ខែ​កញ្ញា​ជាមួយ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​ដែល​បាន​សន្យា​ថា ​នឹង​រក្សា​ការ​ផ្ដល់​ជំនួយ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យ​នយោបាយ​របស់​ក្រុម​តា​លី​បង់ ​និង​មន្ត្រី​ផ្សេងទៀត​បាន​ជួប​លោក Martin Griffiths ខណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​មហន្តរាយ​ ដែល​បង្កឡើង​ដោយ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ និង​សេដ្ឋកិច្ច​ដួលរលំ​។​ ​លោក Shaheen បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា​ “គណៈប្រតិភូ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សន្យា​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដោយនិយាយ​ថា​ លោក​នឹង​អំពាវនាវ​រក​ជំនួយ​បន្ថែម​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ​នាពេលខាងមុខ​នេះ​”។​

​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅលើ​ពិភពលោក ​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ដោយ​ការបញ្ចប់​ជំនួយ​បរទេស​រាប់ពាន់​លាន​ដុល្លារ​ភ្លាមៗ​ បន្ទាប់ពី​ការដួលរលំ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច និង​ជ័យជំនះ​របស់​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​។ ​លោក Shaheen បាន​និយាយថា​ ពួក​តា​លី​បង់​បាន​ធានា​ដល់​គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ អំពីកិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ចាំបាច់​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm