ឯកឧត្តម ឌិត ទីណា ណែនាំដល់មន្ត្រីឲ្យរាយការណ៍ព័ត៌មានតួលេខស្ថិតិដំណាំឱ្យច្បាស់លាស់ ដើម្បីប្រសិទ្ធិភាពការងារ

2024/08/01 10:40:55 pm        367

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និង​ការ​អភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និង​តាម​ដាន​ស្ថាន​ភាព​ពាក់ព័ន្ធវិស័យកសិកម្ម។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គមថា ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី​ជំនាញ​ត្រូវ​តាម​ដាន​វិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវ​ភាព​ជាក់​ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាន​ភាព​ម្ចាស់ការ​។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀត ដើម្បី​រៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវ​លទ្ធផល និង​ផល​ប៉ះពាល់​ផ្សេងៗ​ទាំង​លក្ខណៈបច្ចេកទេស និងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា​ឱ្យចំគោល​ដៅ​ និង​មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើការអនុវត្តគម្រោងនេះ៕

អត្ថបទដែលទាក់ទង

វិចារណកថា៖ ទំនួលខុសត្រូវចាប់ផ្តើមពីខ្ញុំ «ខ្ញុំមិនចាំបាច់គ្រប់គ្រងអ្វីៗទាំងអស់ ដើម្បីអាចថែរក្សាអ្វីមួយនោះឡើយ»
2026/08/20 09:35:57 am        39
ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទ
2026/08/20 08:50:35 am        129
«ភូមិខ្ញុំផលិតផលខ្ញុំ» នឹងបង្ហាញវត្តមានជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលឆាប់ៗនេះ
2026/08/20 08:46:44 am        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ ព្រមានប្រទេសឈូងសមុទ្រកុំឱ្យជួយអាមេរិកបន្ទាប់ពីអារ៉ាប់រួមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម

2026/08/20 09:52:11 am
​លោក Trump គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាមួយដែលជួយដល់ប្រទេសអ៊ីរ៉ង់
2026/08/20 09:44:49 am
​ប្រមុខការទូតចិនជួបសមភាគីនៅកូរ៉េខាងត្បូង ខណៈលោក Trump ជំរុញស្រោចស្រង់ការទូតជាមួយកូរ៉េខាងជើង
2026/08/20 09:39:00 am
​វិចារណកថា៖ ទំនួលខុសត្រូវចាប់ផ្តើមពីខ្ញុំ «ខ្ញុំមិនចាំបាច់គ្រប់គ្រងអ្វីៗទាំងអស់ ដើម្បីអាចថែរក្សាអ្វីមួយនោះឡើយ»
2026/08/20 09:35:57 am
​គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំ២០២៦ នឹងចេញដំណើរពីខេត្តស្វាយរៀង មុនបន្តទៅខេត្តផ្សេងទៀត
2026/08/20 09:32:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm