ប្រឹក្សាយោធាអ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបេរូត

2024/08/01 10:41:40 pm        41

ទូរទស្សន៍ SNN បាននិយាយថា ទីប្រឹក្សាយោធាអ៊ីរ៉ង់ លោក Milad Bidi ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត កាលពីថ្ងៃទី ៣០ ខែកក្កដា។

ទូរទស្សន៍នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោក Milad Bidi ដែលជាទីប្រឹក្សាយោធាម្នាក់របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមយុទ្ធជនរបបជ្វីហ្វ ទៅលើទីក្រុងបេរូត»។

ទីភ្នាក់ងារសារព័ត៌មាន Mehr បាននិយាយថា សាកសពរបស់លោក Bidi ត្រូវបានគេកំណត់អត្តសញ្ញាណកាលពីប៉ុន្មានម៉ោងមុន។ យោងតាមទីភ្នាក់ងារព័ត៌មាននេះ លោកបានរស់នៅក្បែរលោក Fuad Shukr ដែលជាមេបញ្ជាការយោធាហេសបូឡា។

កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា កងទ័ពអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារមួយ បានធ្វើឡើងទៅលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។ យោធាបានបញ្ជាក់ថា ប្រតិបត្តិការច្បាស់លាស់ បានសម្លាប់លោក Shukr ដែលអ៊ីស្រាអែលជឿថា ជាជំនួយការរបស់មេដឹកនាំហេសបូឡា លោក Hassan Nasrullah ទទួលបន្ទុកបញ្ហាយុទ្ធសាស្ត្រ រួមទាំងអាវុធមីស៊ីលផងដែរ។ អ៊ីស្រាអែល អះអាងថា លោក Shukr គឺជាអ្នកនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី ២៧ ខែកក្កដា ទៅលើសហគមន៍Druze នៃទីក្រុង Majdal Shams ក្នុងតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាទីដែលកុមារ ១២នាក់ ត្រូវបាន  សម្លាប់។ មុននេះ ក្រុមហេសបូឡា បានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm