
ក្រសួងបង្រួបបង្រួម នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់បង្ហាញបូជនីយដ្ឋានមួយ នៅជិតព្រំដែនអន្តរកូរ៉េ ដើម្បីរំលឹកដល់អ្នករត់ចោលស្រុកកូរ៉េខាងជើង ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលរត់គេចពីរបបគាបសង្កត់នេះ។
ក្រសួងបាននិយាយនៅក្នុងការប្រកាសមួយថា បូជនីយដ្ឋាននេះ ត្រូវបានសាងសង់ឡើង នៅឯមូលដ្ឋានយោធា Odusan ក្នុងទីក្រុង Paju ជាទីក្រុងព្រំដែនមួយ នៅភាគខាងត្បូងនៃតំបន់គ្មានយោធាដែលខណ្ឌចែកកូរ៉េទាំងពីរ។
ការសម្រេចនេះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៤ ខែកក្កដា ជាថ្ងៃផ្លូវការសម្រាប់អ្នករត់ចោលស្រុកកូរ៉េខាងជើង។ កាលបរិច្ឆេទនេះ គឺជាការអនុម័តច្បាប់ស្តីពីការការពារអ្នករត់ចោលស្រុកកូរ៉េខាងជើង និងគាំទ្រការតាំងទីលំនៅរបស់ពួកគេ ដែលកាលបរិច្ឆេទនេះ បានចូលជាធរមានក្នុងឆ្នាំ ១៩៩៧។

ក្រសួងនេះ បានរៀបចំពិធីដាក់តាំងបង្ហាញបូជនីយដ្ឋាននេះ ដោយមានការរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមលោក Kim Yung-ho លោក Tae Yong-ho អគ្គលេខាធិការក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមសន្តិភាព និងអ្នករត់ចោលស្រុកកូរ៉េខាងជើងប្រហែល ៦០នាក់។
បូជនីយដ្ឋាននេះដែរ ត្រូវបានសរសរថា «ដើម្បីរំលឹកដល់ ក្តីប្រាថ្នា និង ភាពក្លាហានរបស់អ្នករត់ចោលស្រុកកូរ៉េខាងជើង ដើម្បីសេរីភាព និងគោរពដល់អ្នកដែលបានពលីជីវិត ក្នុងការធ្វើដំណើររត់ចោលស្រុករបស់ពួកគេ។