សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូ ចុះស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគនៅខេត្ដកោះកុង

2024/08/01 10:46:01 pm        358

សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចនៅតំបន់ពាណិជ្ជកម្មមួយ​ចំនួន​នៃ​ខេត្ដ​កោះកុងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីស្វែងយល់​អំពី​ឱកាស​អាជីវកម្ម និងវិនិយោគក្នុងវិស័យអាទិភាពនានា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទស្សនកិច្ចពាណិជ្ជកម្ម ខេត្ដកោះកុង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កម្ម​វិធី​ទស្សនកិច្ចពាណិជ្ជកម្មនេះ មានគោលបំណងសំខាន់ ក្នុងការស្វែង​យល់​អំពី​ឱកាស​អាជីវកម្ម និងវិនិយោគ ក្នុងវិស័យអាទិភាពនានា ក្នុងខេត្តកោះកុងផ្ទាល់ ដោយក្នុងនោះមានដូចជា នៅ​កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស,អាកាសយានដ្ឋាន ខេត្តកោះកុង,ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group),ក្រុមហ៊ុន Diamond Bay Tianjin, ក្រុមហ៊ុន​សហគ្រាសផលិតទឹកត្រីកោះកុង,សហគ្រាសផលិត-កែច្នៃ គ្រឿងសមុទ្រ,និងសហគ្រាស លក់រាយ និងបោះដុំ គ្រឿងសមុទ្រជាដើម។

លោកឧកញ៉ា លឹម សុជាតិ បានបន្ថែមទៀតថា តាមរយៈទស្សនកិច្ចពាណិជ្ជ​កម្ម​នៅ​ខេត្ដកោះកុង​នេះ សភាពាណិជ្ជកម្មកម្ពុជាសង្ឃឹមថា ប្រតិភូដែលអញ្ជើញចូលរួម នឹងទទួល​បាន​បទ​ពិសោធ​ន៍​ថ្មីៗ ពីដំណើរការ នៃការគ្រប់គ្រងសង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម នាពេល​អនាគត តាមសក្ដានុពលខេត្តកោះកុង។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន ក្នុងឱកាសសន្និសីទកាសែតនោះដែរ លោកឧកញ៉ា ងួន ម៉េងតិច ក៏​បាន​ឲ្យ​ដឹងផងដែរថា ទស្សនកិច្ចពាណិជ្ជកម្មនេះ សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ ក៏​មាន​ជំនួប​សម្តែងការគួសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង ព្រមទាំងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និង​សភា​ពាណិជ្ជកម្ម ខេត្តកោះកុង ផងដែរ។ លោកឧកញ៉ា លឹម សុជាតិ បានលើកឡើង​ផង​ដែរ​ថា​កម្ម​វិធី​ទស្សនកិច្ចពាណិជ្ជកម្ម ខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែសីហានេះ ជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​ក​ម្ពុជា ដែលផ្តួចផ្តើមគំនិតដ៏មានសារៈសំខាន់ ខណៈកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បីពង្រីកការទំនាក់ទំនង អាជីវកម្ម ដើម្បីជំរុញ សេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅ​បណ្តា​ខេត្តនានា ក្នុងប្រទេសកម្ពុជា។

សូមរំលឹកផងដែរថា សម្រាប់ឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានរៀបចំ​ម្តង​រួច​មក​ហើយ កាលពីខែកុម្ភៈដើមឆ្នាំកន្លងទៅថ្មីៗនេះ ដែលពេលនោះ មានប្រតិភូ​ចូលរួម​សរុប​ចំនួន​២២​រូប ដែលក្នុងនោះ មាន១០រូប ជាពាណិជ្ជករថៃ។ជាលទ្ធផល ក្រោយកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម បាន​បញ្ចប់ មានផលិតផលខ្មែរចំនួន៣សហគ្រាស បានដាក់ចូលក្នុងម៉ាត 7-Eleven និងមាន​ការ​ដោះដូរ​ពាណិជ្ជកម្ម រវាងគណៈប្រតិភូ និងពាណិជ្ជករខេត្តបាត់ដំបង ជាបន្តបន្ទាប់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm