រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋនៅមណ្ឌលសុខភាព​ចំនួន២ និងមន្ទីរពេទ្យខេត្តកែប

2024/08/01 03:57:36 pm        460

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការ​ផ្តល់​សេវា​ សុខាភិបាល​សាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅ​មណ្ឌល​សុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹក​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បាន​ជួប​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបាន​សំណេះ​សំណាល​សួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាព​ពី​បុគ្គលិក​សុខាភិបាល​មណ្ឌលសុខភាព។

ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំង​ការ​ទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខា និងអនាម័យតាមគ្រប់ទីតាំង រួមទាំងបង្គន់​អនាម័យ​សំរាប់​ទាំង​បុគ្គលិក និងបងប្អូនសាធារណៈជន។

ចំណែក​បង​ប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមណ្ឌលសុខភាព និងមនី្ទរពេទ្យខេត្តកែប បានលើកឡើងស្រៀងគ្នាថា ពួកគាត់ពិតជាមានភាពរីករាយជាខ្លាំង ក្នុងពេលមានជំងឺឈឺស្កាត់ មកទទួលសេវាពិនិត្យ សម្រាកព្យាបាល គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានទទួលស្វាគមន៍ និងផ្តល់សេវាបានទាន់ពេលវេលា។

អ្នកគ្រូ ឈឿង សី្រម៉ៅ ប្រធានផ្នែកមនី្ទរពិសោធន៍ នៃមនី្ទរពេទ្យខេត្តកែប ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយជាខ្លាំង ដែលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានអញ្ជើញចុះមក​ពិនិត្យ​ផ្នែក​មនី្ទរ​ពិសោធន៍ និងទទួលបានអនុសាសន៍ល្អៗ ដើម្បីមកធ្វើការកែលម្អ និងអភិវឌ្ឍផ្នែក​មួយ​នេះ​ឲ្យកាន់តែរីកចម្រើន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឆ្លៀតផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តី​មណ្ឌល​សុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រា​រក្សា​ទុក​ឯកសារ​អ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សាវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំឱ្យ​បាន​ស្អាត ការថែរក្សានិ ងប្រើប្រាស់រថយន្តគិលានុសង្រ្គោះឱ្យបានត្រឹមត្រូវល្អ និងឆ្លើយតបបានបន្ទាន់ ពេលតម្រូវការ។ ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូន​ប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
2026/05/19 05:06:27 pm        1
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
2026/05/19 04:58:29 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប
2026/05/19 04:43:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀសថ្មី សម្រាប់ភាគខាងត្បូងនៃ​ប្រទេសលីបង់

2026/05/19 07:41:47 pm
​អេស្តូនី បញ្ជាក់​ថា​ ណាតូបាញ់ទម្លាក់យាន​ដ្រូន​សង្ស័យ​របស់អ៊ុយក្រែន
2026/05/19 07:37:56 pm
​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បញ្ជាក់​ថា ICC ស្វែង​រក​ដីកាចាប់ខ្លួន​លោក
2026/05/19 07:05:52 pm
​ស៊ុយអែតនឹងទិញនាវាចម្បាំងបារាំងចំនួន ៤គ្រឿង ជា​កិច្ចព្រមព្រៀងការពារជាតិដ៏ធំ
2026/05/19 06:52:32 pm
​សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី៖ អ៊ុយក្រែនកំពុងរៀបចំវាយប្រហារដោយយានដ្រូន​ពីទឹកដីឡាតវី
2026/05/19 06:50:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 11:31:37 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am