សូល​ទី​ឡូ​អង្គរ​បន្ដរ​ក​បាន ១​ពិន្ទុ​ពី​ក្រុម​ខ្លាំង​អង្គ​រថា​យ​ហ្គឺ​រ​

2021/09/06 06:45:31 pm        168

​បាល់ទាត់៖ ក្រុម​សូល​ទី​ឡូ​អង្គរបាន​បន្ថែម ១​ពិន្ទុ​ទៀតហើយក្រោយ​ប្រកួត​ស្មើ​ក្រុម​ខ្លាំង​អង្គ​រថា​យ​ហ្គឺ​រដោយ​លទ្ធផល ០-០ ក្នុងជំនួប​សប្ដាហ៍​ទី​១២ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន SRU ខេត្តសៀមរាបកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ជំនួប​ត្រូវបាន​ឲ្យ​ឈ្មោះថា Siem Reap Derby ក្រុម​ទាំងពីរបាន​ព្យាយាម​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ស្ទើរ​ពេញ ៩០​នាទី តែ​គ្មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ ពិសេស​ក្រុម​ខ្លា​ទឹកក្រូច​អង្គ​រថា​យ​ហ្គឺ​រ ដែលមាន​ឱកាស​ទាត់​ក្នុង​ប្រអប់​ជាច្រើនលើក តែ​ធ្វើ​មិនបាន​សម្រេចដោយបាន​ត្រឹម​ទាត់​បាល់​ប៉ះ​បង្គោល​ទី​ប៉ុណ្ណោះ។​ ​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី ពិសេស​ចំពោះ​ក្រុម​សូល​ទី​ឡូ​អង្គរដែល​រកបាន​ពិន្ទុ​ជា​បន្ដបន្ទាប់ ក្រោយ​រង​បរាជ័យ ៧​ប្រកួត​ផ្ទួនៗកាលពីដើម​រដូវ​កាល ជាក់ស្ដែង ៣​ប្រកួត​ចុងក្រោយក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​វ័យក្មេង​លោក អ៊ុក សុធី សូល​ទី​ឡូ​អង្គរ​រកបាន ៥​ពិន្ទុ ដើម្បី​គេចចេញ​ពី​តំបន់​កាត់ចេញ ក្រោយ​ប្រកួត​ស្មើ​ណាហ្គា​វើ​ល​ដ៏ ៣-៣, ឈ្នះ​ក្រុម​នគរបាលជាតិ ៣-២ មុន​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ០-០ ពេលនេះ។​

​ដោយឡែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា គឺ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រហាក់​ធ្វើ​មិនសូវ​បានល្អ​ឡើយសម្រាប់ ៤​ប្រកួត​ចុងក្រោយ បន្ទាប់ពី​ចាញ់​វិសាខា ៣-១, ចាញ់​ណាហ្គា​វើ​ល​ដ៏ ២-១, ស្មើ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-២ ឥលូវ​មក​ស្មើ​ក្រុម​សូល​ទី​ឡូ​អង្គរ ០-០ ទៀត ដែល​នាំ​ឲ្យ​ក្រុម​ធ្វើបាន​យ៉ាង​ល្អ​កាលពី​ដើមរដូវ​កាល​នេះ ធ្លាក់​មកឈរ​លេខ​រៀង​ទី​៥ បណ្ដោះអាសន្ន បន្ទាប់ពី​ប្រកួត ១១​លើក​ឈ្នះ៦ ស្មើ៣ និង​ចាញ់ ២​ប្រកួតរកបាន ២១​ពិន្ទុ​ស្មើ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm