យោធារុស្ស៊ីកាលពីថ្ងៃពុធ បានចាប់ផ្តើមសមយុទ្ធលើកទី៣ ជាមួយនឹងអាវុធនុយក្លេអ៊ែរតាក់ទិច ដែលជាផ្នែកមួយនៃការផ្ញើសាររបស់វិមានក្រឹមឡាំង ដែលមានបំណងបង្ខំឲ្យលោកខាងលិច កំណត់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមយុទ្ធនេះ នឹងបង្ហាញអង្គភាពនៃតំបន់យោធានៅភាគកណ្តាល និងភាគខាងត្បូងដែលបំពាក់ដោយមីស៊ីលរយៈចម្ងាយខ្លី Iskander ។ ពួកគេ នឹងអនុវត្តការទទួលអាវុធនុយក្លេអ៊ែរពីកន្លែងផ្ទុក និងដាក់ពង្រាយវាទៅកាន់តំបន់បាញ់បង្ហោះដែលបានកំណត់។ សមយុទ្ធនេះ ក៏នឹងរួមបញ្ចូលអង្គភាពទ័ពអាកាសដែលនឹងបំពាក់យន្តហោះចម្បាំងរបស់ពួកគេ ជាមួយនឹងអាវុធនុយក្លេ អ៊ែរ និងអនុវត្តការហោះហើរល្បាត។
ក្រសួង បាននិយាយថា សមយុទ្ធនេះ មានគោលបំណងរក្សាការត្រៀមខ្លួនរបស់កងទ័ព សម្រាប់បេសកកម្មប្រយុទ្ធ។
អាវុធនុយក្លេអ៊ែតាក់ទិច រួមមាន គ្រាប់បែក ក្បាលគ្រាប់សម្រាប់មីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ ហើយមានគោលបំណងប្រើប្រាស់ក្នុងសមរភូមិ។ ជាធម្មតា ពួកវា មានកម្លាំងខ្សោយជាងអាវុធយុទ្ធសាស្ត្រឆ្ងាយណាស់ គឺក្បាលគ្រាប់ដ៏ធំដែលបំពាក់មីស៊ីលបាលីស្ទីកអន្តរទ្វីប និងមានបំណងកម្ទេចទីក្រុង ទាំងអស់។
សមយុទ្ធពីរលើកមុន ត្រូវបានធ្វើឡើង ក្នុងខែឧសភា និងមិថុនា។ សមយុទ្ធកាលពីខែមិថុនា ត្រូវបានធ្វើឡើងរួមគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធនៃសម្ព័ន្ធមិត្តរបស់រុស្ស៊ីគឺ ប្រទេសបេឡារុស។