សន្តិសុខ ត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុង Lagos និងទីក្រុង Abuja នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចាប់ផ្តើមបាតុកម្មប្រឆាំងភាពអត់ឃ្លាន រយៈពេល ១០ថ្ងៃ ។
បាតុកម្មនេះ មានគោលដៅបង្ហាញការមិនពេញចិត្តចំពោះការលំបាកផ្នែកសេដ្ឋកិច្ចដែលហ៊ុព័ទ្ធប្រទេសមួយនេះ ចាប់តាំងពីលោកប្រធានាធិបតី Bola Ahmed Tinubu ឡើងកាន់តំណែងកាលពីរយៈពេល ១ឆ្នាំមុន ។
គោលនយោបាយដកប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈ និងការបញ្ចុះតម្លៃរូបិយបណ្ណ Naira នីហ្សេរីយ៉ា របស់លោក Tinubu បានក្លាយជាកត្តារុញច្រានសំខាន់ ។
នៅទីក្រុង Lagos តាមផ្លូវទៅកាន់សង្កាត់ Ojota ត្រូវបានគេមើលឃើញវត្តមានយាមកាមយ៉ាងតឹងរឹងរបស់ក្រុមនគរបាល ។
រយៈពេលជាច្រើនថ្ងៃមុនបាតុកម្មនេះ រដ្ឋបាលរបស់លោក Tinubu បានប្រើប្រាស់យុទ្ធសាស្រ្តបំភិតបំភ័យ និងបញ្ចុះបញ្ចូល ដើម្បីរារាំងក្រុមបាតុករមិនឲ្យនាំគ្នាតវ៉ា ។
ក្រុមសង្គមស៊ីវិលជាច្រើន រួមទាំងបព្វជិត ក្រុមអ្នកដឹកនាំប្រពៃណី យុវជន និងសមាគមនិស្សិត ត្រូវបានរារាំងពីការចូលរួមធ្វើបាតុកម្មមួយនេះ ៕