រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា សហរដ្ឋអាមេរិក ពុំជាប់ពាក់ព័ន្ធ ឬពុំបានដឹងពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នោះទេ ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia អំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងពេលសួរថាតើការសម្លាប់នេះ អាចនឹងមានផលប៉ះពាល់អ្វីខ្លះនោះ លោក Blinken និយាយថា លោកបានដឹងអស់រយៈពេលជាច្រើឆ្នាំមកហើយហើយលោកក៏ពុំធ្លាប់ដែលព្យាករណ៍ លើផលប៉ះពាល់ដែរ សូម្បីតែហេតុការណ៍មួយអាចមានផលប៉ះពាល់លើរឿងអ្វីផ្សេងទៀតនោះ ។
លោក Haniyeh គឺជាប្រធានគោលនយោបាយនិរទេសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយបានចំណាយពេលច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកាតា ។
អំឡុងសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា លោកបានដើរតួជាអ្នកចរចាក្នុងកិច្ចចរចាបទឈប់បាញ់ និងបានទាក់ទងជាមួយសម្ព័ន្ធមិត្តសំខាន់របស់ក្រុមហាម៉ាស គឺអ៊ីរ៉ង់ ។
ការធ្វើឃាតនេះ បានកើតមានឡើង ស្របពេលដែលយុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ជិតឈានដល់ដំណាច់ខែទី ១០ ដោយគ្មានសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាមដែលគំរាមកំហែងដល់ជម្លោះក្នុងតំបន់ទ្រង់ទ្រាយធំជាងនេះ ។
ដោយឡែក កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ទំនងជាត្រូវជាប់គាំង ក្រោយការធ្វើឃាតនេះ ៕