ស្ថានីយសំខាន់ៗចំនួន៧ គ្រោងដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខ

2024/08/02 12:15:03 am        158

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅពេលអនាគតខាងមុខ កម្ពុជាគ្រោងនឹងដាក់បញ្ចូលស្ថានីយសំខាន់ៗចំនួន៧ ទៅក្នុងបេតិកភណ្ឌពិភពលោក មានដូចជា សារមន្ទីរទួលស្លែង អង្គបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័ន កំពង់ស្វាយ និងប្រាសាទបេងមាលា។

​នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកគណៈកម្មការជាតិយូណេស្កូកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា មុននឹងបញ្ចូលស្ថានីយណាមួយចូលសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវបញ្ចូលស្ថានីយនោះ ទៅក្នុងបញ្ជីត្រៀមសិន យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំមុនពេលដាក់ឯកសារ។ 

 ឯកឧត្តម បន្ថែមទៀតថា នាឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានដាក់បញ្ចូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយឡែកឆ្នាំ២០២៤នេះ មិនមានបញ្ចូលអ្វីទេ ប៉ុន្តែនៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង និងស្ថានីយជើងឯកជាមួយគ្នា ដែលដាក់ជាស្ថានីយថ្មី ទាក់ទងជាមួយនឹងការចងចាំ។ 

ឯកឧត្តម ឈុំ ម៉េងហុង បានគូសបញ្ជាក់ថា ក្រៅពីស្ថានីយសំខាន់ៗទាំង៧ខាងលើ ក៏មានសម្បត្តិវប្បធម៌អរូបី ដែលជាមរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ ដូចជាក្រមាជាដើម បានបញ្ជូនឯកសារទៅអង្គការយូណេស្កូសព្វគ្រប់អស់ហើយ ដោយកំពុងរង់ចាំចម្លើយមកវិញ ថាអាចបញ្ចូលក្រមាជាសម្បត្តិវប្បធម៌អរូបីក្នុងបេតិកភណ្ឌពិភពលោកបានទេ។ ដោយឡែក សម្រាប់សម្លៀកបំពាក់ប្រពៃណីខ្មែរវិញ កម្ពុជាក៏បានត្រៀមជូនដំណឹង និងកំពុងរៀបចំឯកសារនានា ក្នុងការស្នើដាក់ចូលជាសម្បត្តិបេតិកភណ្ឌទៅអង្គការយូណេស្កូផងដែរនាពេលខាងមុខ៕  

អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm