រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលទីតាំងសាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្ម​ដ៏ទំនើបរបស់រោងចក្រម៉ាវ៉ល

2024/08/01 05:29:55 pm        168

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់​ផលិតកម្ម​ដ៏​ទំនើប​ក្នុង​តំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជ​ធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំង​សាងសង់​ជា​ទារកដ្ឋាន​នៅ​ក្នុង​តំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុ​ចាប់​ពី​ទារក​ក្រោយ​ពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តី​ជំនាញ​របស់​ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បី​ជួយសម្រួលដល់​បងប្អូន​កម្មករ​និយោជិត​ក្នុង​រោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការ​មើលថែ​ទាំ​សុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូល​ធនមនុស្ស​កម្ពុជា​ចាប់​ពី​តូច​ទៅ​តែម្តង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាការ​យកចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបពាក់កណ្តាលស្វ័យប្រវត្តិ និងមានកន្លែង​ធ្វើ​ការ​ប្រកប​ដោយ​ផាសុកភាព និងមានលក្ខណៈស្តង់ដាខ្ពស់ និងស្របតាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដាកា​រងារ​ថែម​ទៀត​ផង៕

អត្ថបទដែលទាក់ទង

ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍
2025/03/22 08:35:33 pm        1
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ
2025/03/22 07:27:12 pm        1
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ»
2025/03/22 05:09:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

2025/03/22 08:35:33 pm
​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ
2025/03/22 07:27:12 pm
​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ»
2025/03/22 05:09:39 pm
​កងទ័ពអេត្យូពី បានសម្លាប់កងជីវពលហ្វាណូ ជាង ៣០០នាក់ ក្នុងពេលពីរថ្ងៃនៃការប្រយុទ្ធ
2025/03/22 04:53:02 pm
​ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្នែកខ្លះនៃភាគកណ្តាលអេស្ប៉ាញ បង្កហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ
2025/03/22 04:50:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/20 02:08:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/22 04:31:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/21 10:04:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/22 12:37:11 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am