អភិបាលតំបន់ស្តីទីលោក Alexey Smirnov បាននិយាយថា កងទ័ពរុស្ស៊ី បានទម្លាក់យានដ្រូនអ៊ុយក្រែន ចំនួន ១១គ្រឿង នៅពីខាងលើមេឃលើខ្សែបន្ទាត់ព្រំដែនតំបន់ Kursk ដោយបុរសម្នាក់ដែលធ្វើការនៅស្ថានីយប្រេងឥន្ធនៈមួយ បានរងរបួសក្នុងការវាយប្រហារដោយយានដ្រូន។
ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បានកម្ទេចនិងបំផ្លាញយានដ្រូនអ៊ុយក្រែនចំនួន ១១គ្រឿង នៅក្នុងតំបន់ព្រំដែនក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ មុននេះបន្តិច មានការរាយការណ៍ថា គ្រឿងផ្ទុះមួយ ត្រូវបានទម្លាក់ចេញពីយានដ្រូនរបស់អ៊ុយក្រែន នៅលើស្ថានីយប្រេងឥន្ធនៈមួយ នៅជិតភូមិ Kolychevka ក្នុងតំបន់ Korenevo ។ បុគ្គលិកស្ថានីយប្រេងម្នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Korenevo ជាកន្លែងដែលគាត់បានទទួលការព្យាបាល»។
លើសពីនេះទៀត លោក Smirnov បាននិយាយថា នៅពេលយប់ កងទ័ពការពារដែនអាកាស បានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែន និងមីស៊ីលតម្រង់គោលដៅ Neptune-MD ពីលើតំបន់នោះ។ រថយន្តបីគ្រឿង បានរងការខូចខាត នៅក្នុងទីក្រុង Sudzha បន្ទាប់ពីយានដ្រូនរបស់អ៊ុយក្រែន បានទម្លាក់គ្រឿងផ្ទុះ។