
វិមានក្រឹមឡាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 លើកដំបូងរបស់អ៊ុយក្រែន ហើយពួកគេបញ្ជាក់ថា គ្រឿងយុទ្ធោបករណ៍នេះ មិនមែនជាអាវុធមុតស្រួចសម្រាប់កងទ័ពទីក្រុងគីវនោះឡើយ ។
គួរឲ្យដឹងថា ក្រុមមន្រ្តីលីទុយអានី និងសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ុយក្រែន ទទួលបានការបញ្ជាដំបូងយន្តហោះចម្បាំងទន្ទឹងរង់ចាំជាយូររបស់ពួកគេ ដែលបំពាក់ដោយកាណុងកាំភ្លើងទំហំ ២០មីលីម៉ែត្រ និងអាចដឹកគ្រាប់បែក គ្រាប់រ៉ុក្កែត និងមីស៊ីល ។

លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ចំនួនយន្តហោះចម្បាំងទាំងនេះ នឹងធ្លាក់ចុះបន្តិចម្តងៗ ពួកវានឹងត្រូវបានបាញ់ទម្លាក់ និងបំផ្លិចបំផ្លាញ ប៉ុន្តែការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទាំងនេះ គ្មានឥទ្ធិពលខ្លាំងលើសមរភូមិប្រយុទ្ធនោះឡើយ ។
លោកបន្តថា បើខ្ញុំមិនខុសទេនោះ ការផ្តល់ហិរញ្ញវត្ថុសម្រាប់ការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 បានស្នើសុំរួចទៅហើយ ។ វាគឺជារឿងដំបូង ហើយរឿងទី ២ គឺគ្មានអាវុធមុតស្រួចនោះទេ ។ កងកម្លាំងប្រដាប់អាវុធរបស់របបក្រុងគីវ គ្មានអាវុធមុតស្រួចនោះទេ ពួកគេត្រូវតែដឹងពីបញ្ហាមួយនេះ ៕