ម៉ុលដាវីប្រាប់ឲ្យអ្នកការទូតរុស្ស៊ីចេញពីប្រទេស និងកោះអញ្ជើញបេសកជន ដើម្បីតវ៉ា ជុំវិញករណីក្បត់ជាតិ

2024/08/02 01:42:06 am        68

ប្រទេសម៉ុលដាវី នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រាប់អ្នកការទូតរុស្ស៊ីម្នាក់ឲ្យចាកចេញពីប្រទេស ហើយបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីចេញការតវ៉ាជាផ្លូវការមួយ បន្ទាប់ពីមានការឃុំខ្លួនមន្ត្រី ២រូបពីបទក្បត់ជាតិ និងការសមគំនិត នៅដើមសប្តាហ៍នេះ។

ប្រភពពីអង្គភាពសន្តិសុខជាតិម៉ុលដាវី បានប្រាប់សារព័ត៌មាន Reuters ថា បុគ្គល ២រូប ត្រូវបានឃុំខ្លួនពីបទសង្ស័យផ្តល់ព័ត៌មានដល់អនុព័ន្ធការពារជាតិរបស់ស្ថានទូតរុស្ស៊ី។

ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព័ត៌មាន និងភស្តុតាង ត្រូវបានផ្ដល់ឲ្យ ដែលបញ្ជាក់ពីការប្រព្រឹត្តនៅលើទឹកដីនៃសាធារណរដ្ឋម៉ុលដាវី (ដោយអ្នកការទូតរុស្ស៊ី) នៃសកម្មភាពមិនស្របទៅនឹងលក្ខខណ្ឌការទូតរបស់ពួកគេ»។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងជីស៊ីណូ (Chisinau) លោក Oleg Vasnetsov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូបានចាត់ទុកការបញ្ជាឲ្យអ្នកការទូតរបស់ខ្លួនចាកចេញនេះថា ជា «អរិភាប» ហើយថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងចំណាត់ការរបស់ម៉ុលដាវី នាថ្ងៃព្រហស្បតិ៍នេះ។

ទីក្រុងមូស្គូបានរិះគន់ការប្រកាសពីករណីក្បត់ជាតិ និងការសមគំនិតថ្មី ដែលធ្វើឡើងដោយម៉ុលដាវី កាលពីថ្ងៃពុធ (ទី៣១ ខែកក្កដា) ដោយពណ៌នាថា នេះជា «ការបង្ហាញឲ្យឃើញយ៉ាងច្បាស់មួយផ្សេងទៀតនៃគំនិតប្រឆាំងរុស្ស៊ីដែលត្រូវបានធ្វើឲ្យធំធាត់ឡើងដោយសិប្បនិម្មិត នៅក្នុងប្រទេសម៉ុលដាវី»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm