
ផែនការដ៏ចម្រូងចម្រាសមួយ នៅក្នុងប្រទេសអ៊ីតាលី ដើម្បីបង្កើតជំរុំឃុំខ្លួន នៅប្រទេសអាល់បានី ចំពោះជនអន្តោប្រវេសន៍ ដែលធ្វើដំណើរទៅតាមសមុទ្រ ត្រូវបានពន្យារពេលម្តងទៀត ដោយប្រភពស្និទ្ធនឹងបញ្ហានេះ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នេះថា កិច្ចការនោះហួសពីកាលវិភាគប៉ុន្មានសប្តាហ៍។
នាយករដ្ឋមន្ត្រីអ៊ីសតាលី លោកស្រិ Giorgia Meloni បានប្រកាសកាលបរិច្ឆេទសម្ពោធជំរំនេះ នៅថ្ងៃទី១ ខែសីហា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល់បានី កាលពីខែមិថុនា។ នៅមុននេះ រដ្ឋាភិបាលរបស់លោកស្រី បានសង្ឃឹមថា នឹងធ្វើឲ្យជំរំដំណើរការ នៅនិទាឃរដូវ។

តែយ៉ាងណាក្ដី ប្រភពដែលមិនអាចបញ្ចេញឈ្មោះបាន ដោយសារតែរូបលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីបញ្ហានេះ បានបដិសេធមិនផ្តល់កាលបរិច្ឆេទថ្មី សម្រាប់ការបើកដំណើរការជំរំនោះទេ ប៉ុន្តែបាននិយាយថា ការពន្យារពេលនេះ គឺមួយផ្នែកដោយសារអាកាសធាតុក្តៅ នៅប្រទេសអាល់បានី ដែលចាំបាច់ត្រូវបានកំណត់ម៉ោងការងារ សម្រាប់អ្នកសាងសង់។
កាលពីសប្តាហ៍មុន អនុរដ្ឋលេខាធិការគណៈរដ្ឋមន្ត្រី លោក Alfredo Mantovano ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់លោកស្រី Meloni ត្រូវបានសារព័ត៌មានអ៊ីតាលីដកស្រង់សម្តី ដែលនិយាយថា ពិធីសម្ពោធជំរំត្រូវបានពន្យារពេល ២-៣ សប្តាហ៍៕