
នៅថ្ងៃព្រសហ្បតិ៍នេះ វិមានក្រឹមឡាំង បដិសេធន៍មិនព្រមធ្វើសេចក្តីអត្ថាធិប្បាយលើសេចក្តីរាយការណ៍សារព័ត៌មានថា ការដោះដូរអ្នកទោសរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ។
សញ្ញានៃការដោះដូរអ្នកទោសរវាងរុស្ស៊ី បេឡារុស នៅភាគីម្ខាង និងសហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្លូវេនី អង់គ្លេស នៅភាគីម្ខាងទៀត បានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលក្រុមប្រឆាំង និងសកម្មជនរុស្ស៊ី ៦នាក់ បានបាត់ខ្លួនពីពន្ធនាគាររបស់ពួកគេ ។

លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងម៉ូស្គូថា ខ្ញុំនៅតែមិនទាន់អាចផ្តល់សេចក្តីអត្ថាធិប្បាយណាមួយដដែល ជុំវិញសេចក្តីរាយការណ៍នៃការដោះដូរអ្នកទោសរុស្ស៊ី-អាមេរិក ៕