មន្ទីរឧតុនិយមទីក្រុងសៀងហៃ បានចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហមជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នកម្តៅ ៣កម្រិត ស្របពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ បានកើនឡើងដល់ ៤០អង្សាសេ ។
រលកកម្តៅនេះ ធ្វើឲ្យភ្ញៀវទេសចរស្វែងរកម្លប់ជ្រក និងភាពត្រជាក់នៅកន្លែងបាញ់ទឹកសាធារណៈ ពេលដែលទីក្រុងសៀងហៃ ជួបសីតុណ្ហភាពក្តៅបែបនេះ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ប្រទេសចិន មានខែក្តៅបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបកាលពីខែកក្កដា ដែលជាការឆ្លុះបញ្ចាំងមួយពីអាកាសធាតុក្តៅបំផុត ត្រូវបានគេមើលឃើញកើតមាននៅជុំវិញពិភពលោកកាលពីខែមុន ។
នៅថ្ងៃទី ១ ខែសីហានេះ សីតុណ្ហភាពនៅតែបន្តហក់ឡើងខ្ពស់នៅតាមតំបន់ដីសណ្តទន្លេ Yangtze ក្នុងនោះទីក្រុងសៀងហៃ ទីក្រុងណានជីង ទីក្រុងហាងចូវ និងបណ្តាលរដ្ឋធានីខេត្តដទៃទៀត ត្រូវបានគេព្យាករណ៍ថា និងមានសីតុណ្ហភាពហក់ឡើងខ្ពស់សម្រាប់រយៈពេល ៧ថ្ងៃបន្ទាប់ ៕
