ប្រទេសចិន និងជប៉ុន បានកត់ត្រាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ខ្លួន

2024/08/02 04:57:12 pm        170

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រទេសចិន មើលឃើញខែដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រទំនើប នៅក្នុងខែកក្កដា ដោយឆ្លុះបញ្ចាំងពីកំណត់ត្រាអាកាសធាតុក្តៅបំផុតដែលបានឃើញនៅជុំវិញពិភពលោកកាលពីខែមុន ខណៈទីភ្នាក់ងារអាកាសធាតុជប៉ុន ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខែកក្កដា ជាខែក្តៅបំផុតរបស់ខ្លួនចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៩៨មក។

ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពជាមធ្យមមាន ២៣,២១អង្សាសេ កាលពីខែមុន ពោលគឺកើនឡើងលើសពី ២៣,១៧អង្សាសេក្នុងខែកក្កដា កាលឆ្នាំ២០១៧ ដែលជាកម្រិតមធ្យមប្រចាំខែខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមចងក្រងទិន្នន័យដ៏ទូលំទូលាយក្នុងឆ្នាំ១៩៦១។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា សីតុណ្ហភាពមធ្យមជាតិសម្រាប់ខែកក្កដាគឺ ២,១៦អង្សាសេ លើសពីកម្រិតមធ្យមមូលដ្ឋានដែលបានគណនាពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ដែលជាការកត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជាង ១២០ឆ្នាំ។

ក្នុងចំណោមស្ថានីយ៍សង្កេតឧតុនិយមចំនួន ១៥៣នៅទូទាំងជប៉ុន មាន ៦២កន្លែងបានរាយការណ៍ពីសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតរបស់ពួកគេសម្រាប់ខែ។ ក្នុងខែកក្កដា ខេត្តទាំងអស់របស់ចិន មានសីតុណ្ហភាពជាមធ្យមខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុន។

ពិភពលោកបានកត់ត្រាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រានៅថ្ងៃទី២២ ខែកក្កដា ដោយសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីឡើងដល់ ១៧,១៥អង្សាសេ។ មិនដូចនៅក្នុងឆ្នាំ២០១៣ និង២០១៦នោះទេ អ្វីដែលធ្វើឱ្យកំណត់ត្រាកម្ដៅឆ្នាំនេះមិនធម្មតានោះមកពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino) ដែលបង្កើនសីតុណ្ហភាពសកលដោយសារទឹកក្តៅជាងធម្មតានៅប៉ាស៊ីហ្វិកខាងកើត ទើបតែបានបញ្ចប់ក្នុងខែមេសា ប៉ុន្តែសីតុណ្ហភាពមិនបានថយចុះនោះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm