ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ចំនួនចំហេះព្រៃនៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែកក្កដា ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ស្របពេលមានគ្រោះរាំងស្ងួតនៅក្នុងតំបន់ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

ពញរៃអាម៉ាហ្សូន ដែលជាព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដី ដោយសារតែបរិមាណឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនដែលវាស្រូបយក។ ទិន្នន័យពីវិទ្យាស្ថានជាតិស្រាវជ្រាវអវកាសរបស់ប្រេស៊ីល (Inpe) បានបង្ហាញថា ផ្កាយរណបបានរកឃើញចំណុចចំហេះចំនួន ១១.៤៣៤កន្លែងនៅព្រៃអាម៉ាហ្សូន ក្នុងខែកក្កដា ដែលជាតួលេខដ៏ធំបំផុតសម្រាប់ខែនោះចាប់តាំងពីឆ្នាំ២០០៥មក។

ចំណុចចំហេះគឺជាសូចនាករលឿនបំផុតនៃស្ថានភាពភ្លើងក្នុងតំបន់ ប៉ុន្តែមិនបង្ហាញពីភាពធ្ងន់ធ្ងរនៃការឆាបឆេះនោះទេ។ ទិន្នន័យដ៏យឺត និងច្បាស់លាស់ជាងនេះរហូតដល់ខែមិថុនា ដែលតាមដានតំបន់ចំហេះ បង្ហាញថា ផ្ទៃដី ១៧.៥៨២គីឡូម៉ែត្រក្រឡា បានឆេះនៅតំបន់ព្រៃអាម៉ាហ្សូន ដែលជាតួលេខធំបំផុតចាប់តាំងពីឆ្នាំ២០០៣មក។
មិនដូចនៅភាគខាងលិចសហរដ្ឋអាមេរិក ឬសមុទ្រមេឌីទែរ៉ាណេទេ ចំហេះព្រៃអាម៉ាហ្សូនក្នុងតំបន់ដីសើមនេះ មិនមែនកើតឡើងដោយធម្មជាតិឡើយ ប៉ុន្តែត្រូវបានបញ្ឆេះឡើយដោយមនុស្ស ជារឿយៗដោយពួកកសិករដែលស្វែងរកការកាប់ឆ្ការដីដើម្បីដាំដុះសណ្តែកសៀង ឬចិញ្ចឹមសត្វ៕