ពលរដ្ឋអ៊ីស្រាអែល ទាមទារការវិលត្រឡប់នៃចំណាប់ថ្នូរ ខណៈសង្រ្គាមឈានចូលដល់រយៈពេល៣០០ថ្ងៃ

2024/08/02 05:43:03 pm        110

ដោយស្រែកពាក្យស្លោក និងគ្រវីទង់ជាតិ ប្រជាជនអ៊ីស្រាអែល រាប់រយនាក់បានចេញធ្វើបាតុកម្មក្នុងទីក្រុង Tel Aviv ដើម្បីទាមទារឱ្យមានវិលការត្រឡប់មកវិញនៃចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ខណៈពួកគេបានស៊ូទ្រាំទៅនឹងការចាប់ឃុំខ្លួនរយៈពេល៣០០ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ក្រុមបាតុករបានស្រែកថា «គ្មានជ័យជម្នះទេ លុះត្រាតែចំណាប់ថ្នូរវិលត្រឡប់មកវិញ» ដែលក្រុមបាតុករភាគច្រើនពាក់អាវយឺត មានសរសេរថា «៣០០ថ្ងៃ» នៅជិតក្រសួងការពារជាតិ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស។

ក្រុមយុទ្ធនាការចំណាប់ថ្នូរ និងវេទិកាគ្រួសារអ្នកបាត់ខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលប្រមូលផ្តុំគ្នាថា «ខណៈយើងឈរនៅទីនេះ ថ្ងៃនេះ មនុស្សរាប់សិបនាក់នៅតែជាប់ឃុំឃាំងដោយស៊ូទ្រាំទៅនឹងការឈឺចាប់ដែលមិនអាចនឹកស្មានដល់»។

វេទិកានេះ បានអំពាវនាវឱ្យរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងនាំយកចំណាប់ថ្នូរត្រឡប់មកលំនៅឋានវិញ។ កិច្ចព្រមព្រៀងនេះ បង្ហាញផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីធានាបានការដោះលែងចំណាប់ថ្នូរ បញ្ចប់ជម្លោះនាពេលបច្ចុប្បន្ន និងផ្តួចផ្តើមដំណើរការកសាងឡើងវិញនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ សមាជិកគ្រួសារចំណាប់ថ្នូរ និងក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដើម្បីប្រារព្ធខួប៣០០ថ្ងៃចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានបង្កឱ្យមានសង្រ្គាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ ក្រុមបាតុករ បានបង្កើតស្លាកសញ្ញាដុតភ្លើងលេខ «៣០០» និងបង្ហោះគោម ទៅលើអាកាស។

ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានព្យាយាមម្តងហើយម្តងទៀតដើម្បីទទួលបានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣៩.០០០នាក់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរ២៥០នាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm