មនុស្សចំនួន១៧នាក់ ត្រូវគេបារម្ភបានបានស្លាប់ក្នុងការតវ៉ាថ្មីទៀត ដែលបានកក្រើកខ្លាំងនៅក្នុងរដ្ឋ កាឌូណា (Kaduna) របស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១ សីហា ខណៈសារព័ត៌មាន Reuters និងអ្នកឃើញហេតុការណ៍និយាយថា មនុស្ស៣នាក់បានស្លាប់ ក្នុងពេលក្រុមបាតុករ ភាគច្រើនជាយុវជន បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ប្រឆាំងនឹងការកើនឡើងតម្លៃទំនិញលើទីផ្សារបង្កការលំបាកក្នុងការរស់នៅ និងបញ្ហាអភិបាលកិច្ច។

នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងអាវុធ ដើម្បីបំបែកហ្វូងបាតុករនៅក្នុងរដ្ឋធានី អាប៊ូចា (Abuja) របស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងបញ្ហាអភិបាលកិច្ចនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក។

អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋ កាឌូណា ម៉ាន់សួរ ហាសាន់ (លោក Mansur Hassan) បាននិយាយថា នគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ហើយមិនមែនជាគ្រាប់កាំភ្លើងពិតនោះទេ។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានី អាប៊ូចា ផងដែរ ដើម្បីបំបែកហ្វូងបាតុករ។
ដោយត្រូវបានបំផុសបំផុលឲ្យតវ៉ានៅក្នុងប្រទេសកេនយ៉ាក្នុងខែមិថុនាដែលនាំឱ្យរដ្ឋាភិបាលនៅទីនោះលុបចោលការដំឡើងពន្ធមួយចំនួន ពលរដ្ឋនីហ្សេរីយ៉ា កំពុងប្រមូលផ្តុំតាមអ៊ីនធឺណិតដើម្បីទាមទារឱ្យមានការឧបត្ថម្ភធនឡើងវិញសម្រាប់ប្រេងឥន្ធនៈ និងអគ្គិសនី ការអប់រំបឋមសិក្សា និងមធ្យមសិក្សាដោយឥតគិតថ្លៃ និងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ ក្នុងចំណោមការទាមទារផ្សេងទៀត។ គួររម្លឹកថាការតវ៉ាកាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ទាមទារឲ្យលោកប្រធានាធិបតី William Ruto ចុះចេញពីតំណែង បានបណ្ដាលឲ្យមនុស្សយ៉ាហោចណាស់៥០នាក់ស្លាប់ និងជាង៤០០នាក់រងរបួស៕