ម៉ូតូបុកគ្នាលើផ្លូវមាត់ព្រែកកំពតបណ្តាលឲ្យស្លាប់៣នាក់ និងរបួស១នាក់

2024/08/02 07:08:04 pm        213

កំពត៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវមាត់ព្រែកក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើគឺ ១. ឈ្មោះ ស៊ូ ចិន្តា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពកតាមុំ ឃុំសំពងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២. ឈ្មោះ គន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣. ឈ្មោះ សេន រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ចំណែកអ្នករងរបួសឈ្មោះ អេន ឡុងនី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែសីហា មានម៉ូតូ២គ្រឿងបើកបរច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង។

តាមការបញ្ជាក់មុនកើតហេតុ គេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកអ៊ិចសេនទ័រ ដោយល្បឿន​យ៉ាងលឿន​នៅលើផ្លូវលេខ៧៣៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុច​ក្បែររង្វង់​មូលរូបសំណាកត្រីផ្សោត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ មកពីមុខធ្វើដំណើរដោយយុវជន និងយុវតី៣នាក់ពេញទំហឹងបណ្តាល​ឲ្យដួលដេករដូក​រណែលពេញផ្លូវតែម្តង។

សមត្ថកិច្ច បានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញយុវជនជាអ្នកបើក​ម៉ូតូ​ទាំង២នាក់​បានស្លាប់ភ្លាមៗ ចំណែកនារីម្នាក់របួសធ្ងន់ ​និងម្នាក់ទៀតរបួសស្រាល។ ជាអកុសល ពេលកំពុងបញ្ជូន​ទៅកាន់មន្ទីរពេទ្យ នារីម្នាក់ក៏បានស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm