រដ្ឋបាលស្រុកមុខកំពូល មិនហាមឃាត់ការទៅបន់ស្រន់នៅទួលព្រះធាតុ​តែមិនឲ្យ​យកជាកន្លែងធ្វើអាជីវកម្ម

2024/08/02 09:00:05 pm        525

កណ្ដាល៖ រដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្ដាល បានច្រានចោលការចោទប្រកាន់ ថា​អាជ្ញាធរ​ស្រុក​បាន​បិទ​ទីតាំងទួលព្រះធាតុ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ មិនឲ្យពលរដ្ឋ​ចូល​ទៅ​បន់​ស្រន់​តាម​ជំនឿផ្សេងៗ ឬធ្វើបុណ្យទាន ដែលតាមជាក់ស្ដែង គឺអាជ្ញាធរមិនមាន​ការ​ហាម​ឃាត់​នោះ​ទេ ប៉ុន្តែគ្រាន់មិនឲ្យមានអ្នកណាយកជាកន្លែងនេះ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ព្រោះ​ទូល​បុរាណ​នោះ ជាសម្បត្តិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។

បើតាមមន្ត្រីការិយាល័យសង្គមកិច្ច សុខមាលភាពសង្គម ស្រុកមុខកំពូល បានឲ្យដឹងថា កាល​ពី​ពេល​ថ្មីៗនេះ មានការចោទប្រកាន់អាជ្ញាធរស្រុក និងមន្ត្រីខេត្ត បានបណ្ដេញព្រះសង្ឃ និង​អ្នក​គ្រប់​គ្រងនៅទីនោះ ដើម្បីបញ្ចប់ជំនឿរបស់ប្រជាពលរដ្ឋ បិទមិនឲ្យធ្វើបុណ្យធ្វើកុសល ដែល​ការ​ចោទ​ប្រកាន់នេះ គឺបានផ្ទុយទៅនឹងការពិតទាំងស្រុង ។

លោកបានបន្តថា អាជ្ញាធរខេត្ត និងស្រុកគ្មានបំណងបិទទីទួលនេះ មិនឲ្យពលរដ្ឋ​ទៅ​ធ្វើការ​បន់ស្រន់​តាម​ជំនឿ ឬធ្វើបុណ្យនោះទេ ព្រោះទីទូលនេះ គឺរក្សាទុកជាបេតិកភ័ណរបស់ជាតិ មិន​ឲ្យបុគ្គលណាម្នាក់យក ទៅបម្រើដល់បុគ្គលម្នាក់ ហើយប្រើប្រាស់ក្នុងសាសនាខុសនឹងធម៌វិន័យ (ធ្វើជាកន្លែងទស្សទាយ ឬស្រោចទឹក) ដើម្បីប្រយោជន៍ខ្លួនឯង គឺអាជ្ញាធរបិទចំពោះបុគ្គលណា ដែល​មិនគោរទៅតាមវិន័យប៉ុណ្ណោះ ។

ចំណែកលោក សេង ចាន់ណា មន្ត្រីការិយាល័យសង្គមកិច្ច ស្រុកមុខកំពូល លើកឡើងថា ចំពោះបុគ្គលដែលមិនអនុញ្ញាតឲ្យបន្តស្នាក់នៅទីទួលព្រះធាតុនោះ គឺបានប្រព្រឹត្តិខុសធម៌វិន័យ (ទ្រុស្តសីល) ហើយត្រូវបានគណៈព្រះសង្ឃក្នុងខេត្តកណ្ដាល បានឲ្យជម្រើសចំនួន២ ទី១. បើ​ចង់​នៅបន្តជាសង្ឃ គឺត្រូវចាក់ចេញឲ្យផុតពីខេត្តកណ្ដាល ហើយជម្រើសទី២ គឺត្រូវលាចាក់សិក្ខា និង​អាចស្នើសុំស្នាក់នៅទីទូលនោះ ពីសំណាក់មន្ទីរវប្បធម៌ និងសិល្បៈខេត្តសិន ។

លោក​បានបន្ថែមថា ប៉ុន្តែចំពោះការស្នាក់នៅនេះ ខាងមន្ទីរវប្បធម៌មិនអនុញ្ញាតនោះទេ គឺត្រូវ​ប្រមូល​មករក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ មិនអាចឲ្យបុគ្គលណាម្នាក់ ស្នាក់នៅ ឬ​ប្រកប​ធ្វើ​អាជីវកម្មអ្វីបានទាំងអស់ ប៉ុន្តែអាចឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​បន់ស្រន់​តាម​ជំនឿ​របស់​ពួក​គាត់ ដោយមិនមានការបិទនោះឡើយ ។

លោក សេង ចាន់ណា បានបញ្ជាក់ថា ដូច្នេះ ក្នុងនាមរដ្ឋបាលស្រុកមុខកំពូល សូម​ច្រាន​ចោល​នូវ​ការ​លើកឡើងតាមបណ្ដាសារព័ត៌មានមួយចំនួន ឬបណ្ដាញសង្គម ដែលចោទ​អាជ្ញាធរ​បាន​ហាម​ឃាត់​ពលរដ្ឋ​មិនឲ្យចូលធ្វើបុណ្យ ឬបន់ស្រន់ គឺមិនមាននោះឡើយ គ្រាន់តែរក្សាទុក​ជា​សម្បត្តិ​សាធារណៈ​របស់រដ្ឋវិញតែប៉ុណ្ណោះ ដូចនេះសូមមហាជនកុំមានការយល់ច្រឡំ ។

យោង​តាម​បណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ ពៅ ពិសិដ្ឋ ថាតំណាង​ឲ្យ​ពលរដ្ឋក្នុងភូមិព្រែកតាបែន ថាក្រសួងនឹងមានការបិទអាស្រមនៅទីទួលព្រះធាតុនេះ ហើយ​ខ្លួនបានស្នើសុំស្នាក់នៅបន្ត ដើម្បីមើលថែទីកន្លែងនោះ ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm