គណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានានៅខេត្តក្រចេះ

2024/08/02 09:01:06 pm        164

ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទអភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តក្រចេះដើម្បីពិនិត្យ និងចង់ដឹងអំស្ថានភាពរស់នៅទូទៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តក្រចេះ។

ក្រោយស្តាប់នូវរបាយការណ៍របស់លោក គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តក្រចេះទាក់ទងនឹងការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូននៃខេត្តក្រចេះហើយនោះ ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ដំណើរការចុះជួបពិភាក្សារវាងគណៈកម្មការទី៣ នៃរដ្ឋសភានៅខេត្តក្រចេះ នាពេលនេះគឺមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គឺមានគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួម សហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរឯកឧត្តម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាក៏បាន កត់សម្គាល់នូវបញ្ហា​ប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ ហើយឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់​ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់​បញ្ហាប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាប​ជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយ​ដោះស្រាយឲ្យបាន​ទាន់​ពេលវេលាដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។

យ៉ាងណាក៏ដោយឯកឧត្តម ឡូយ សុផាត បានកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាល​ខេត្តក្រចេះ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យ​កត់សម្គាល់ ដែលជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែ​មានភាពប្រសើរឡើង ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្ដេចតែងបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដងនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm