ការិយាល័យរបស់លោក បាននិយាយនៅថ្ងៃសុក្រនេះថា៖«ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានសាមគ្គីភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំដែលរៀបចំដោយសហរដ្ឋអាមេរិកនៃមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកឧត្តមនាវីឯក Yang Yong-mo បានធ្វើការអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ នៅកិច្ចប្រជុំអំពីការផ្លាស់ប្តូរសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ក្នុងទីក្រុង Honolulu ដោយមានការចូលរួមដោយមេបញ្ជាការកងទ័ពជើងទឹក ដែលចូលរួមក្នុងសមយុទ្ធពហុជាតិ Rim of the Pacific ដែលកំពុងបន្តនៅជិតកោះហាវ៉ៃ។

លោកត្រូវបានដកស្រង់សម្តីថា៖«តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសព្វថ្ងៃនេះ កំពុងជួបនឹងវិបត្តិនិងបញ្ហាប្រឈម ផ្សេងៗគ្នា ដូចជាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។ «ដើម្បីជម្នះបញ្ហាប្រឈទាំងនេះបានទាំងស្រុង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនានា ដែលបានប្រមូលផ្តុំនៅទីនេះ គឺពិតជាមានសារៈសំខាន់បំផុត»។
កងទ័ពជើងទឹក បាននិយាយថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបែបនេះ លោក Yang បានស្នើឲ្យ ពង្រីកសមយុទ្ធដឹកជញ្ជូនរួម។
លោក Yang ដែលកំពុងធ្វើដំណើររយៈពេល ៦ ថ្ងៃទៅកោះហាវ៉ៃ រហូតដល់ថ្ងៃអាទិត្យនោះ ក៏បានជួបជាមួយមេបញ្ជាការយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែរ រួមមានលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក និងឧត្តមនាវីឯក Stephen Kohler មេបញ្ជាការកងនាវាចរណ៍ប៉ាស៊ីហ្វិករបស់អាមេរិក។