ប្រធានសមាគមកាត់ដេរពីររូប បង្ហាញការគាំទ្រ និងត្រៀម​អបអរសាទរ​ការបើក​ដំណើរ​ការសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/02 09:36:04 pm        630

ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ដំណើរ​ការ​សាងសង់។ ជាមួយនេះ ប្រធានសមាគមវិស័យឧស្សាហកម្មកាត់ដេរ ២រូប បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ និងអះអាងថា បានត្រៀមរួចជាស្រេច ដើម្បីចូលរួម​អបអរសាទរ​ក្នុង​ការ​បើក​ការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហាខាងមុខ តាមមូលដ្ឋានរៀងៗខ្លួន។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​ព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ពិតជា​សំខាន់​ណាស់​សម្រាប់​វិស័យឯកជន ក៏ដូចជាសំខាន់សម្រាប់ប្រជាជនខ្មែរទាំងមូល ហើយក៏សំខាន់​សម្រាប់​អ្នក​វិនិយោគនៅប្រទេសកម្ពុជាថែមទៀត ដោយសារអ្នកវិនិយោគនៅទីនេះ ត្រូវការ​ដឹក​ជញ្ជូន​ទាន់​ពេលវេលា ហើយពេលវេលាគឺជាមាសប្រាក់ដែលអាចកាត់បន្ថយពីរយៈពេលវែងមកខ្លី និង​កាត់បន្ថយថ្លៃដឹកជញ្ជូនបានច្រើនថែមទៀត ទាំងនេះហើ​យ​គឺ​អ្នក​វិនិយោគ​ទន្ទឹង​រង់ចាំ​ជា​និច្ច​ដែល​ចង់​បាន ចង់ឃើញផ្ទាល់ភ្នែក នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ជាថ្ងៃប្រកាស​បើក​គម្រោង​សាងសង់​ព្រែកជីកហ្វូណនតេជោជាផ្លូវការ។

ស្រដៀងគ្នានេះ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និង​ជា​អនុ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ ព្រោះថា នឹងផ្តល់ផលប្រយោជន៍ទៅកាន់បុគ្គល និងប្រទេសជាតិទាំងអស់។ លោក​ឲ្យ​ដឹង​ទៀត​ថា គម្រោងនេះដែរ សមាជិក សមាជិកាក្នុងសមាគមទាំងអស់ ក៏មានចិត្តសប្បាយរីករាយ នៅពេលទ​ទួលព័ត៌មានលម្អិតតាមរយៈសមាគមរបស់លោក ហើយក៏ត្រៀម​អបអរ​សាទរ​ពី​ចម្ងាយ​តាម​វិធី​រៀង​ៗខ្លួន ដូចជាការច្រៀង ទូងស្គរ និងវាយជួងជាដើម ព្រោះការងារនេះ ពិតជា​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់ប្រទេសកម្ពុជា មិនថាដល់ប្រជាជន ជាបុគ្គលទេ គឺប្រយោជន៍​រួម​ទាំង​អស់គ្នា​តែម្តង​។

ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយ​បាន​និង​កំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុក​ជា​កេរមរតក​ប្រវត្តិ​សាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

សូមជម្រាបជូនទៀតថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ នៅចំណុចព្រែកតាកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm