អាមេរិកទទួលស្គាល់គូប្រជែងរបស់លោក Maduro ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតវេណេស៊ុយអេឡា

2024/08/02 10:24:45 pm        79

គូប្រជែងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងបេក្ខជនគណបក្សប្រឆាំង លោក Edmundo Gonzalez កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) ត្រូវបានសហរដ្ឋអាមេរិកទទួលស្គាល់ថា ជាអ្នកឈ្នះការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់ប្រទេសវេណេស៊ុយអេឡា ដោយបានច្រានចោលការអះអាងនូវជ័យជម្នះរបស់លោក Maduro។

តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ឲ្យដឹងថា៖ «ដោយមានភស្តុតាងយ៉ាងច្រើនលើសលប់ វាច្បាស់ណាស់សម្រាប់សហរដ្ឋអាមេរិក និងសំខាន់បំផុតនោះ សម្រាប់ប្រជាជនវេណេស៊ុយអេឡា ដែលថា លោក Edmundo Gonzalez Urrutia ទទួលបានសំឡេងឆ្នោតច្រើនបំផុតជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា របស់ប្រទេសវេណេស៊ុយអេឡា»។

ការប្រកាសពីទីក្រុងវ៉ាស៊ីនតោន មិនមានអ្វីលើសពីការអបអរសាទរចំពោះរូបលោក សម្រាប់ «យុទ្ធនាការដ៏ជោគជ័យ» ដែលជាការការឈានដល់ជំហានដ៏កៀកបំផុតរបស់សហរដ្ឋអាមេរិក គិតចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាស កាលពីថ្ងៃអាទិត្យ ដើម្បីទទួលស្គាល់លោក Gonzalez ជាមេដឹកនាំថ្មីរបស់ប្រទេសសមាជិករបស់ OPEC មួយនេះ។

គួរបញ្ជាក់ថា ជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី បានធ្វើឲ្យមានការតវ៉ាក្នុងប្រទេសវេណេស៊ុយអេឡា។ ក្រុមប្រឹក្សាបោះឆ្នោតរបស់វេណេស៊ុយអេឡា បានប្រកាសថា លោក Maduro ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣ មកនោះ ជាអ្នកឈ្នះការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយ។ តែក្រុមប្រឆាំងនិយាយថា សន្លឹកឆ្នោតសរុបប្រហែល ៩០ភាគរយ បង្ហាញថា លោក Gonzalez ទទួលបានការគាំទ្រច្រើនជាង ២ដងលើសលោក Maduro ដែលស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើងមុនការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm