ពលរដ្ឋរុស្សីដែលមានសេរីភាពក្នុងលក្ខខណ្ឌដោះដូរអ្នកទោស ត្រូវបានលោក Putin ស្វាគមន៍ជាវីរបុរសស្មោះត្រង់ចំពោះមាតុភូមិ

2024/08/02 11:00:31 pm        82

ជនជាតិរុស្ស៊ីដែលត្រូវបានដោះលែងក្នុងលក្ខខណ្ឌដោះដូរអ្នកទោសជាប្រវត្តិសាស្ត្រជាមួយលោកខាងលិចនោះ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផ្ដល់នូវការស្វាគមន៍ជាវីរៈបុរស កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នៅពេលដែលពួកគេបានចុះពីលើយន្តហោះ នៅទីក្រុងមូស្គូ ដោយសន្យាផ្តល់រង្វាន់ថ្នាក់រដ្ឋ និងការសន្ទនាអំពីអនាគតរបស់ពួកគេ។

គួរបញ្ជាក់ថា មនុស្ស ៨នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅកា់ប្រទេសរុស្ស៊ីវិញ ដែលជាផ្នែកមួយនៃការដោះដូរអ្នកទោសរបស់លោកខាងកើត-ខាងលិចដ៏ធំបំផុត គិតចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមត្រជាក់ ដោយក្នុងនោះរួមទាំងលោក Vadim Krasikov ជាឃាតករដែលត្រូវបានកាត់ទោសដោយតុលាការអាល្លឺម៉ង់ពីបទសម្លាប់អតីតសកម្មប្រយុទ្ធឆេឆេន (Chechen) នៅក្នុងឧទ្យានទីក្រុងប៊ែរឡាំង និងបុរស ២នាក់ទៀត ដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅសហរដ្ឋអាមេរិក រួមជាមួយលោក Vladislav Klyushin និងលោក Roman Seleznyov។

លោក Putin អតីតមន្ត្រី KGB (ទីភ្នាក់ងាររដ្ឋាភិបាល) និងជាអតីតប្រធានសេវាសន្តិសុខ FSB (សេវាស៊ើបការសម្ងាត់) របស់រុស្ស៊ី បានជួបអ្នកត្រឡប់មកវិញទាំង ៨នាក់ នៅអាកាសយានដ្ឋានទីក្រុងមូស្គូ ហើយបានឱបពួកគេ ឬចាប់ដៃពួកគេ ដោយផ្តល់កម្រងផ្កាខ្លះដល់ពួកគេ នៅពេលអ្នកទាំងនោះចុះពីយន្តហោះ ហើយដើរនៅលើកម្រាលព្រំក្រហម អមដោយឆ្មាំកិត្តិយសរបស់វិមានក្រឹមឡាំង។

នៅខាងក្នុងអគារអាកាសយានដ្ឋាន លោក Putin ដែលមើលទៅពិតជាមានភាពរីករាយនោះ បានប្រាប់អ្នកត្រឡប់មកវិញថា៖ «ជាដំបូង ខ្ញុំសូមអបអរសាទរអ្នកទាំងអស់ ចំពោះការវិលត្រឡប់មកមាតុភូមិវិញ។ ឥឡូវនេះ ខ្ញុំចង់និយាយទៅកាន់អ្នកដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងការបម្រើយោធា។ ខ្ញុំចង់អរគុណអ្នក ចំពោះភាពស្មោះត្រង់របស់អ្នកចំពោះពាក្យសម្បថរបស់អ្នក និងកាតព្វកិច្ចរបស់អ្នក ចំពោះមាតុភូមិរបស់អ្នក ដែលមិនភ្លេចអ្នកសូម្បីមួយវិនាទី»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm