EU ព្រមានហុងគ្រី ជុំវិញការបន្ធូរបន្ថយច្បាប់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី

2024/08/02 11:02:13 pm        51

ប្រធានកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រស្បតិ៍ (ទី១ ខែសីហា) បានព្រមានប្រទេសហុងគ្រីថា ការសម្រេចចិត្តរបស់ប្រទេសនេះ ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៊ី និងបេឡារុស បានបង្កឲ្យមានគំរាមកំហែងសន្តិសុខនាពេលខាងមុខ ហើយបាននិយាយថា លោកស្រី នឹងចាត់វិធានការ ប្រសិនបើកង្វល់របស់ប្លុក មិនត្រូវបានដោះស្រាយនោះទេ។

គួរបញ្ជាក់ថា កាលពីខែមុន ហុងគ្រី បានពង្រីកកម្មវិធីអន្តោប្រវេសន៍ «អត្តសញ្ញាណប័ណ្ណជាតិ» របស់ខ្លួន ដើម្បីរួមបញ្ចូលជនជាតិរុស្ស៊ី និងបេឡារុស ក្នុងចំណោមអ្នកផ្សេងទៀត។ អ្នកកាន់អត្តសញ្ញាណប័ណ្ណបែបនេះ ត្រូវបានអនុញ្ញាតឲ្យធ្វើការនៅប្រទេសហុងគ្រី ដោយមិនចាំបាច់ត្រួតពិនិត្យប្រវត្តិរូប ហើយអាចនាំក្រុមគ្រួសាររបស់ពួកគេមកកាន់ប្រទេសនេះបាន។

ការសម្រេចនេះ បានបង្កការភ្ញាក់ផ្អើលក្នុងចំណោមមន្ត្រី EU ដែលបាននិយាយថា រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស អាចកេងចំណេញលើគម្រោងនេះ ដើម្បីបញ្ជូនពួកធ្វើអំពើវិឆ្ឆេតកម្ម និងចារកម្ម ចូលទៅក្នុងតំបន់ Schengen ដែលគ្មានព្រំដែនរបស់ EU ទោះបីជាប្លុកនេះ កំពុងព្យាយាមផ្តាច់ខ្លួនពីទីក្រុងមូស្គូ ជុំវិញសង្រ្គាម នៅអ៊ុយក្រែនក៏ដោយ។

ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បានឲ្យដឹងនៅក្នុងសារដែលបង្ហោះលើបណ្ដាញសង្គម X កាលពីល្ងាចថ្ងៃទី១ ខែសីហាថា៖ «ប្រទេសរុស្ស៊ី គឺជាអ្នកគំរាមកំហែងផ្នែកសន្តិសុខ។ យើងត្រូវការការប្រុងប្រយ័ត្នបន្ថែមទៀត ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ថ្ងៃនេះនៅក្នុងលិខិតមួយ ខ្ញុំបានស្នើឲ្យរដ្ឋាភិបាលហុងគ្រីពន្យល់។ ប្រសិនបើគម្រោងងាយស្រួលចូលប្រទេសរបស់ពួកគេ មានហានិភ័យ យើងនឹងចាត់វិធានការតាមដែលអាចធ្វើទៅបាន»។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ និងបានទៅជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន ជាផ្នែកមួយនៃការការកំណត់ដោយខ្លួនឯងថា ជា «បេសកកម្មសន្តិភាព» ដែលធ្វើឡើងដោយគ្មានការគាំទ្រពី EU នោះឡើយ ដោយដំណើរនោះបានកកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីប្តូរវេនរបស់ប្លុកនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm