
ការិយាល័យអភិបាលរដ្ឋបាននិយាយថា បម្រាមគោចរត្រូវបានដាក់ក្នុងរដ្ឋធំបំផុតទីពីររបស់ប្រទេសនីហ្សេរីយ៉ា គឺរដ្ឋ កាណូ បន្ទាប់ពីការតវ៉ាប្រឆាំងតម្លៃទំនិញសម្រាប់ជីវភាពរស់នៅហក់ឡើងខ្ពស់ ខណៈទំនិញត្រូវបានចូលលួច ហើយទ្រព្យសម្បត្តិត្រូវបានបំផ្លាញ។
រដ្ឋ kano បានមើលឃើញហ្វូងមនុស្សច្រើនបំផុត នៅថ្ងៃដំបូងនៃការតវ៉ា នៅទូទាំងប្រទេស ដែលបានបង្ខំឲ្យអាជីវកម្មភាគច្រើន ត្រូវបិទទ្វារ។

ក្រុមបាតុករក្នុងទីក្រុងធំៗទាំងអស់បានដើរតាមដងផ្លូវ ដោយស្រែកពាក្យដូចជា «យើងស្រេកឃ្លាន»។ នគរបាលបានបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហៀរទឹកភ្នែក និងបាញ់ទឹកក្តៅ ដើម្បីព្យាយាមបំបែកបាតុកររាប់ពាន់នាក់នៅក្នុងទីក្រុង Kano ។
អ្នកនាំពាក្យ បាននិយាយថា ការតវ៉ាធ្វើឡើងដោយសន្តិវិធី នៅក្នុងរដ្ឋ Kano ប៉ុន្តែអភិបាលរដ្ឋ ត្រូវបានបង្ខំឱ្យប្រកាសបម្រាមគោចរដើម្បី «ស្តារសណ្តាប់ធ្នាប់ និងធានាបានសុវត្ថិភាពសហគមន៍» ដោយសារតែ ការចូលលួចទំនិញច្រើន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអំពើហិង្សា។