សម្តេចរដ្ឋសភាធិបតី៖ ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិននឹងបន្តរួមចំណែកកាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់មិត្តភាពដែកថែប ដើម្បីសម្រេចចក្ខុវិស័យសហគមន៍ជោគវាសនារួម កម្ពុជា-ចិន

2024/08/02 11:29:30 pm        99

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។  

សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកកាន់តែសកម្មនិងខ្លាំងឡើង ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងប្រទសទំាងពីរកម្ពុជា-ចិន ឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដោយយកប្រជាជនជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត នៅក្នុងរយៈពេលប្រមាណជាងមួយខែមកនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មិនត្រឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ

សំខាន់ៗរបស់កម្ពុជាប៉ុណ្ណោះទេ ឯកឧត្តមក៏បានចុះជួបប្រជាពលរដ្ឋកម្ពុជានៅទីកន្លែងផ្សេងៗដោយផ្ទាល់ផងដែរ ដែលកាយវិការនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ស្របជាមួយនឹងឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តម វ៉ាង វិនពីន ក៏បានអបអរទរសាទរ សម្តេចរដ្ឋសភាធិបតី ដែល សម្តេច ត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា និងជាស្រ្តីលើកដំបូងដែលកាន់តួនាទីដ៏សំខាន់នេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថា សម្តេចជាអ្នកនយោបាយស្រ្តីដ៏ឆ្នើមមួយរូបហើយក៏ជាមិត្តចាស់របស់ប្រទេសចិន ដែលជានិច្ចកាលបានចូលរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលរហូតមកដល់ពេលបានឈានជិតចូលដល់ខួប៧០ឆ្នាំ ហើយត្រូវបានបន្តពូនជ្រំ ពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ តាំងពីអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីមាន ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន ដែលមាន ឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តម ជូ អេងឡាយ ហើយបានបន្តមកដល់ជំនាន់បច្ចុប្បន្ន ដែលមាន សម្តេចតេជោ ហ៊ុន សែន បន្តវេនមក សម្តេចមហាវបធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គ្របដណ្តប់លើវិស័យអាទិភាពចំនួនប្រាំមួយ (៦) គឺ៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលក្នុងនោះដែរ កម្ពុជា-ចិន បានឯកភាពគ្នាបង្កើត "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆា និងអង្ករ" ដើម្បីជាផែនទីចក្ខុវិស័យសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ភាគីទំាងពីរ ក៏បានអបអរសាទរ ចំពោះ ការសម្ពោធមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តវេនថែរក្សាការពារចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទំាងពីរ ដែលបានប្រសិទ្ធនាមមហាវិថីម៉ៅសេទុង រួចមកហើយនោះ។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខខណ្ឌ ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។  

ក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា ឯកឧត្តមនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសចិននាពេលខាងមុខ ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំនេះ ដែលនឹងជំរុញបន្ថែមនូវថាមពលថ្មីមួយឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ក្នុងន័យនេះ ប្រទេសចិន ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរកាន់តែគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm