អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លទ្វភាពផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន នឹងមិនអាចក្លាយមធ្យោបាយដោះស្រាយបញ្ហាលំបាកៗសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនឡើយ ពីព្រោះពួកវា នឹងត្រូវបានបំផ្លាញជាប្រព័ន្ធ ហើយនឹងមិនប៉ះពាល់ខ្លាំងដល់ទិសដៅ នៃជម្លោះនេះទេ។
លោក បាននិយាយថា៖ «ពុំមាន«គ្រាប់កាំភ្លើងទិព្វ» នៅទីនេះទេ ហើយក៏គ្មានមធ្យោបាយដោះស្រាយបញ្ហាលំបាកៗដែរ។ កងកម្លាំងប្រដាប់អាវុធនៃរបបទីក្រុងគីវ នឹងមិនទទួលបានដំណោះស្រាយជា សកលទេ។ ពួកគេ គួរតែដឹងច្បាស់អំពីបញ្ហានេះ។ ប្រសិនបើយន្តហោះទាំងនេះ បានមកដល់ ចំនួនរបស់ពួកវា នឹងថយចុះជាលំដាប់។ ពួកវា នឹងត្រូវបាញ់ទម្លាក់ និងបំផ្លាញទាំងស្រុង។ ការផ្តត់ផ្គង់យន្តហោះចម្បាំងទាំងនេះ នឹងមិនអាចមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ទៅលើការវិវឌ្ឍនៅជួរមុខឡើយ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបញ្ជាក់ថា រង្វាន់ដល់ទាហានរុស្ស៊ីសម្រាប់ការបំផ្លាញយន្តហោះចម្បាំង F-16 ត្រូវបានផ្តល់ជូនរួចហើយ»។