បាល់ទាត់៖ កីឡាករជើងចាស់បារាំង Frank Ribery នឹងនៅតែបន្តអាជីពបាល់ទាត់របស់ខ្លួនសំរាប់រដូវកាលទី២២ នៃអាជីពរបស់ខ្លួន ក្រោយខិតជិតក្នុងការចុះហត្ថលេខាលេងឱ្យក្លិបអ៊ីតាលី Salernitana ដែលទើបឡើងមកកាន់ក្របខណ្ឌអ៊ីតាលី Serie A។

កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានចាកចេញពី Fiorentina នៅរដូវក្តៅនេះបន្ទាប់ពីចំណាយពេល ២ឆ្នាំនៅទីក្រុង Florence ដោយបានបង្ហាញខ្លួនសរុប ៥១លើករកបាន ៥គ្រាប់។ បើតាមការឱ្យដឹងរបស់អ្នកកាសែតកីឡាបាល់ទាត់ល្បីឈ្មោះ Fabrizio Romano ឱ្យដឹងថា អតីតកីឡាកររបស់ Bayern Munich រូបនេះនឹងពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ មុននឹងចុះហត្ថលេខារយៈពេលមួយឆ្នាំ។
Salernitana នឹងក្លាយជាក្លិបទី៩ ក្នុងអាជីពរបស់ Frank Ribery បន្ទាប់ពីធ្លាប់ចំណាយពេលយូរបំផុត ១២ឆ្នាំដ៏ជោគជ័យជាមួយ Bayern Munich។ Salernitana បានចាប់ផ្តើមរដូវកាលថ្មីអ៊ីតាលី Serie A របស់ខ្លួនដោយចាញ់ Bologna និង Roma៕
អត្ថបទ៖នាង សុភាវុធ