ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Hangzhou នាំគ្នាទៅលេងលំហែកាយនៅតំបន់ទឹកហូរ ដើម្បីទទួលបានភាពត្រជាក់ ស្របពេលរដ្ឋធានីខេត្តភាគខាងកើត Zhejiang ប្រទេសចិនមួយនេះ ប្រឈមនឹងរលកកម្តៅនាថ្ងៃសុក្រនេះ ។
ភ្ញៀវទេសចរនៅតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ ត្រូវបានគេមើលឃើញរៀបចំតុអង្គុយលេងនៅមាត់អូរ ខណៈក្មេងៗនាំគ្នាលេងបាញ់ទឹក ។
នៅព្រឹកថ្ងៃសុក្រនេះដែរ ក្រុមមន្រ្តីទីក្រុង Hangzhou បានចេញសញ្ញាព្រមានកម្រិតពណ៌ក្រហមសម្រាប់សីតុណ្ហភាពខ្ពស់តាមតំបន់មួយចំនួន ក្នុងសង្កាត់ Shangcheng សង្កាត់ Binjiang សង្កាត់ Gongshu និងសង្កាត់ Xihu ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ។
យោងតាមសេវាកម្មបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ដែលបានតាមដានគំរូសីតុណ្ហភាពសកលបែបនេះចាប់តាំងពីឆ្នាំ ១៩៤០រហូតមក និយាយថា ចិនរកឃើញខែកក្កដាក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់ខ្លួន ស្របពេលដែលថ្ងៃទី ២២ ខែកក្កដា គឺជាថ្ងៃដែលក្តៅជាងគេបំផុតពុំធ្លាប់មាន ។
ដោយឡែក មន្ទីរឧតុនិយមទីក្រុងសៀងហៃ បានចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហមជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍នេះ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នកម្តៅ ៣កម្រិត ស្របពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ បានកើនឡើងដល់ ៤០អង្សាសេ ៕