បើយោងតាមទិន្នន័យដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២ ខែសីហា) នេះ បានបង្ហាញថា សន្ទស្សន៍តម្លៃស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN) បានធ្លាក់ចុះបន្តិច ក្នុងខែកក្កដា ដោយការធ្លាក់ចុះនៃសន្ទស្សន៍សម្រាប់តម្លៃគ្រាប់ធញ្ញជាតិត្រូវបានទូទាត់មួយផ្នែកដោយការឡើងថ្លៃតម្លៃសាច់ ប្រេងបន្លែ និងស្ករ។
សន្ទស្សន៍តម្លៃរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FOA) របស់ UN ដែលតាមដានទំនិញម្ហូបអាហារដែលត្រូវបានជួញដូរទូទាំងពិភពលោកដោយភាគច្រើន មានកម្រិតជាមធ្យមក្នុងរង្វង់ ១២០,៨ពិន្ទុ ក្នុងខែកក្កដា ដោយធ្លាក់ចុះពីកម្រិត ១២១,០ពិន្ទុ ក្នុងខែមិថុនា។ ការវាយតម្លៃសន្ទស្សន៍ខែមិថុនា ត្រូវបានកែសម្រួលបន្ទាប់ពីដំបូងឡើង ដាក់ក្នុងកម្រិត ១២០,៦ពិន្ទុ។
សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិរបស់អង្គការ FAO បានធ្លាក់ចុះ ៣,៨ភាគរយ ពោលគឺដល់កម្រិតទាបបំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ ដោយតម្លៃនាំចេញសកល ចំពោះគ្រាប់ធញ្ញជាតិសំខាន់ៗទាំងអស់ បានធ្លាក់ចុះក្នុងរយៈពេល ២ខែជាប់ៗគ្នា។
គួរបញ្ជាក់ថា នៅមុនខែកក្កដា សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការ FAO បានឡើងខ្ពស់ ៤ខែជាប់ៗគ្នា បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣ឆ្នាំ ក្នុងខែកុម្ភៈ ដោយសារតម្លៃម្ហូបអាហារ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ដែលកើតមានក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើប្រទេសដែលនាំចេញកសិផលដ៏ធំដូចខ្លួនដែរ គឺអ៊ុយក្រែន៕