ពលរដ្ឋអាមេរិក ៣រូប ដែលត្រូវបានគេដោះលែង នៅក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយរុស្ស៊ី រួមទាំងអ្នកធ្វើសេចក្តីរាយការណ៍របស់កាសែត Wall Street Journal លោក Evan Gershkovich បានធ្វើដំណើរវិលត្រឡ់បមកដល់ទឹកដីសហរដ្ឋអាមេរិកវិញហើយ ។
លោក Gershkovich វ័យ ៣២ឆ្នាំ ស្ថិតក្នុងចំណោមអ្នកទោស ១៦នាក់ ដែលបានដោះដូរជាមួយអ្នកទោសរុស្ស៊ី ៨នាក់ នៅក្នុងការដោះដូរអ្នកទោសដែលត្រូវបានគេចាត់ទុកថាជាការដោះដូរធំបំផុត ចាប់តាំងពីដំណាច់សង្រ្គាមត្រជាក់ រវាងរុស្ស៊ី និងលោកខាងលិច ។
ការដោះដូរអ្នកទោសនៅអាកាសយានដ្ឋានស្ថិតក្នុងប្រទេសទួរគី រួមបញ្ចូលផងដែរ ការដោះលែងអតីតទ័ពម៉ារីនសហរដ្ឋអាមេរិកលោក Paul Whelan និងអ្នកសារព័ត៌មានកាត់សាសន៍រុស្ស៊ី-អាមេរិកលោក Alsu Kurmasheva ។
ក្រោយចុះចតនៅមូលដ្ឋានទ័ព Joint Base Andrews ស្ថិតក្នុងរដ្ឋ Maryland លោក Gershkovich អ្នកស្រី Kurmasheva និងលោក Whelan បានចេញពីយន្តហោះ ដើម្បីទទួលបានការអបអរសាទរពីអ្នកនៅខាងក្រោម ។
ពួកគេទាំង ៣នាក់ ត្រូវបានស្វាគមន៍ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris មុនពេលឱបគ្រួសាររបស់ពួកគេ ៕