ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣០នាក់ ស្លាប់ ខណៈទីក្រុង Lahore ល្ហល្ហាចដោយទឹកភ្លៀង

2024/08/03 02:47:47 am        36

ទឹកជំនន់ដែលបានកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសប៉ាគីស្ថាន បានបង្កជាការខូចខាត និងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងធំជាងគេបំផុតទី២ Lahore បានឃើញទឹកល្ហល្ហាចគ្រប់ទីកន្លែង ដោយសារតែកម្រិតទឹកភ្លៀងច្រើនបំផុតដែលទីក្រុងនេះជួបប្រទះជាលើកដំបូង ក្នុងរយៈពេលជាង ៤ទសវត្សរ៍។

គួរបញ្ជាក់ថា ការមកដល់នៃរដូវខ្យល់មូសុង បានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅទូទាំងតំបន់អាស៊ីខាងត្បូង ក្នុងសប្តាហ៍កន្លងមក ដោយយ៉ាងហោចណាស់មនុស្ស ១៩៥នាក់បានបាត់បង់ជីវិត និងជិត ២០០នាក់ បាត់ខ្លួន ក្នុងគ្រោះមហន្តរាយមួយ នៅប្រទេសជិតខាងឥណ្ឌា។

ទឹកភ្លៀងបានធ្លាក់យ៉ាងជោកជាំនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន ដោយបានបណ្តាលឲ្យមានទឹកជំនន់ និងអាគារដួលរលំ ព្រមទាំងបង្កើននូវហានិភ័យនៃការឆក់ចរន្តអគ្គិសនី។

ក្នុងខេត្តភាគឦសាន Punjab ជាកន្លែងដែលអាជ្ញាធរបានសរុបចំនួនអ្នកស្លាប់ ៦នាក់ មន្ត្រីសេវាសាធារណៈប្រចាំខេត្ត បាននិយាយថា៖ «ការបំបែកកំណត់ត្រាទឹកភ្លៀងរយៈពេល ៤៤ឆ្នាំ បានកើតមានម្ដងទៀត នៅក្នុងទីក្រុង Lahore»។ ហើយជាមួយគ្នានេះ លោកបានព្រមានថា ទឹកជំនន់យ៉ាងគំហុកភ្លាមៗ ត្រូវបានរំពឹងថា នឹងកើតឡើងនៅភាគខាងត្បូង ក្នុងសប្តាហ៍នេះ។

អង្គការសកល ដូចជាអង្គការសហប្រជាជាតិជាដើម មើលឃើញប៉ាគីស្ថានជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត ចំពោះអាកាសធាតុធ្ងន់ធ្ងរ និងបម្រែបម្រួលអាកាសធាតុ ដោយទឹកជំនន់ឆ្នាំ២០២២ បានបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង ១.៧០០នាក់ និងរាប់លាននាក់ត្រូវផ្លាស់ចេញពីលំនៅឋាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm