
មនុស្សរាប់ម៉ឺនាក់ ចាប់ពីនិស្សិតរហូតដល់អ្នករត់រ៉ឺម៉កកង់ ៣ បាននាំគ្នាតវ៉ានៅក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស នាថ្ងៃសុក្រនេះ ដោយពួកគេបានបំផ្លិចបំផ្លាញរថពាសដែករបស់ក្រុមនគរបាល និងស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល ពេលដែលពួកគេដង្ហែក្បួនតាមដងផ្លូវ ។
ប្រទេសបង់ក្លាដែស ស្ថិតក្នុងភាពចលាចល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពេលដែលចលនាកំណែទម្រង់ហត្ថពលកម្ម(កូតា)ការងា ប្រែក្លាយជាអំពើហិង្សាសម្លាប់មនុស្សជាង ១៥០នាក់ ។

លោក Syed Sadman គឺជាបាតុករមួយរូប និយាយថា មនុស្សបង្កើតកំហុស ។ បើលោកស្រីនាយករដ្ឋមន្រ្តី Hasina សុំទោស អ្វីៗនឹងវិលត្រឡប់មករកសភាពធម្មតាវិញ ។ បើសិនជាលោកស្រី មិនអាចគ្រប់គ្រងវាបានទេ អ្វីៗនឹងបន្តឡើងកម្តៅ ។
ភាពរំជើបរំជួលនេះដែរ បានក្លាយជាការធ្វើតេស្តដ៏ធំមួយដែលលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina វ័យ ៧៦ឆ្នាំ ប្រឈម ចាប់តាំងពីលោកស្រីឈ្នះអាណត្តិទី ៤ របស់លោកស្រី នៅការបោះឆ្នោតសកលកាលពីខែមករា គឺជាការបោះឆ្នោតមួយត្រូវបានធ្វើពហិកាដោយគណបក្សប្រឆាំងជាតិនិយមបង់ក្លាដែស ៕