
នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះនៅរដ្ឋភាគខាងត្បូង Kerala ប្រទេសឥណ្ឌា បានបង្កើនប្រតិបត្តិការរុករករបស់ពួកគេ ដើម្បីស្វែងរកអ្នករស់រាន ជាទីដែលបំណាក់ដី បានសម្លាប់មនុស្សយ៉ាងហោច ១៨៩នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋតំបន់ឆ្នេរ Kerala បណ្តាលឲ្យកើតមានបំណាក់ដីតំបន់ភ្នំក្នុងស្រុក Wayanad កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យកប់ពន្លិចមនុស្ស ស្របពេលដែលពួកគេកំពុងដេកលង់លក់ ។
ក្រុមមន្រ្តីនិយាយថា ពួកគេបានបង្កើនប្រតិបត្តិការរុករក ដោយមានជំនួយពីសុនខហិតក្លិន និងគ្រឿងចក្រថ្មី ជាមួយជំនួយពីអ្នកស្រុក និងអ្នកជិតខាង ដើម្បីកំណត់ទីតាំងអ្នករស់រាន និងសាកសពមនុស្ស ។

មេដឹកនាំគណបក្សប្រឆាំងសភាឥណ្ឌាលោក Rahul Gandhi បាននិយាយថា គណបក្សរបស់លោក នឹងសាងសង់ផ្ទះជាង ១០០ខ្នង នៅក្នុងតំបន់នេះ និងជួយស្តាប្រជាពលរដ្ឋឡើងវិញ ។
ខណៈពេលនោះដែរ វិចិត្រករដីខ្សាច់លោក Sudarshan Pattnaik បានបង្កើតគំនូរលើឆ្នេរខ្សាច់ Puri ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងហេតុការណ៍បំណាក់ដី ។
ក្រុមអ្នកជំនាញ និយាយថា តំបន់នេះ ទទួលរងភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ បណ្តាលឲ្យដីទន់ មុនពេលភ្លៀងធ្លាក់ខ្លាំងបំផុតកាលពីថ្ងៃចន្ទ បង្កឲ្យកើតមានបំណាក់ដីតែម្តង ៕