ពិធីបុណ្យសព ត្រូវបានរៀបចំឡើងនៅថ្ងៃសុក្រនេះ នៅរដ្ឋធានីអ៊ីស្តានប៊ុល ប្រទេសទួរគី សម្រាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ដែលត្រូវបានគេសម្លាប់នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ។
មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នានៅក្នុងព្រះវិហារ Agia Sofia ដើម្បីបួងសួង និងស្តាប់ធម៌សម្រាប់មេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីការធ្វើឃាតលោកកាលពីថ្ងៃពុធ ។
គេរំពឹងថា លោកនឹងត្រូវបញ្ចុះនៅក្នុងទីស្មសាន ស្ថិតក្នុងទីក្រុង Lusail នៅភាគខាងជើងទីក្រុងដូហា ប្រទេសកាតា ។
លោក Haniyeh បានក្លាយជាគោលដៅធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក រួមជាមួយនឹងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក ។
អ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែល ថាបានសម្លាប់លោក Haniyeh ហើយពួកគេ សន្យាថានឹងសងសឹកសត្រូវរបស់ពួកគេមួយនេះវិញ ។
ដោយឡែក អ៊ីស្រាអែល ពុំបានប្រកាសទទួលស្គាល់ការស្លាប់ ឬច្រានចោលនោះទេ ៕