មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​ទទួល​បាន​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ដើម្បី​លើកកម្ពស់​សេវា​សុខាភិបាល

2021/04/27 09:59:58 am        29

កោះកុង ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ថៃ បាន​ផ្តល់នូវ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យបង្អែក ​ខេត្តកោះកុង ក្នុងន័យ​លើកកម្ពស់​វិស័យ​សុខាភិបាល ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​អ្នក​រស់នៅក្នុង​ខេត្តកោះកុង​។


រដ្ឋាភិបាល​ថៃ តាមរយៈ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថៃ​ នៅតែ​អនុវត្ត​ទៅ​គម្រោង​កិច្ច សន្យា​របស់ខ្លួន ​លើ​ការគាំទ្រ ​និង​ផ្តល់​ជំនួយ​ជា​អគារ​សង្គ្រោះបន្ទាន់ ​បន្ទប់​បោក គក់​សម្លាប់​មេរោគ​រួម​ជា លក្ខណៈ​ទំនើប ​និង​សម្ភារ​បម្រើ​ដល់​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួនធំ​ទៀត ​ដល់​មន្ទីរ​ពេទ្យបង្អែក​ខេត្តកោះកុង​។

លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ​ថា ៦​ខែ​មកនេះ ភាគី​ថៃ បាន​ជួយ​សាងសង់​អគារ​ថ្មី​ទំនើប​មួយ ​ដែល​ផ្តោតលើ​ការ​អន្តរាគមន៍ ​ជួយសង្គ្រោះ​បន្ទាន់​។ គ្រឿង​សម្ភារ​បរិក្ខារ​ពេទ្យ ដែល​ទទួល​មកពី​ក្រុមការងារ​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរ ជាតិ​ថៃ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ គឺ​នឹងត្រូវ​បំពាក់​នៅ​ក្នុង​អគារ​ថ្មី​នេះ​តែម្តង ​មុននឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅពេល​ខាងមុខ​។ ​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​ ក៏​ក្រុមការងារ​ជំនាញ​ថៃ ផ្តើម​ប្រើប្រាស់​អគារ ​និង​សម្ភារ​ពេទ្យ ​នេះ​ជា​បណ្តើរៗ​។

លោក​វេជ្ជបណ្ឌិត មាន​សុទិដ្ឋិនិយម​ថា សាធារណជន និង​ប្រជាពលរដ្ឋ នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ខ្ពស់​មក​លើ​វិស័យ​សេវា​សុខាភិបាល​របស់​រដ្ឋ ដោយ​អាច​ធ្វើឱ្យ​ពួកគេ មិន​ងាក​ទៅ​ទទួលយក​សេវា​ឯកជន ឬ​មន្ទីរពេទ្យ​ប្រទេសជិតខាង​ទៀត​ឡើយ​។

មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​កាលពី​ឆ្នាំ​២០១៩ បាន​ជាប់​ជ័យ​លាភី​លេខ​១​ កម្រិត​២ CPA2 ទូទាំងប្រទេស​ បន្ទាប់ពី​បាន​ចូលរួម​ប្រកួតប្រជែង និង​មានការ​វាយតម្លៃ​យ៉ាង​សុក្រឹត​ យុត្តិធម៌ ពី​គណៈ​កម្ម ការ​អន្តរក្រសួង រួមមាន ​ក្រសួង​មុខងារ​សាធារណៈ​ ក្រសួងសុខាភិបាល ក្រសួង​អប់រំ ក្រសួងបរិស្ថាន និង គណៈកម្មការ​កែទម្រង់​ប្រជាធិបតេយ្យ​ជាតិ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm