ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាវត្តមហាមន្រ្តី ចូលរួមអនុវត្តយុទ្ធនាការ ស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន»

2024/08/03 02:22:24 pm        212

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ ២០២៤នេះ នៅសាលាបឋមសិក្សាវត្តមហាមន្រ្តីបានរៀបចំកម្មវិធី ការចែករំលេក ក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ពិសេសឆ្លៀតឱកាសកម្មវិធីនេះគ្រប់ភាគីក៏បានចេញសារគាំទ្រ និងត្រៀមចូលរួមថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៥ ខែសីហា ឆ្កនាំ២០២៤នេះផងដែរ។

ដោយឡែក ចំពោះ ក្រសួងបរិស្ថាន ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនោះវត្តមានលោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ ក្រុមយុវជនពិសេសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាវត្តមហាមន្រ្តី អាព្យាបាលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៤ នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៥ ក្រោម ប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ សៀកលី អគ្គនាយកករដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោក ហេង សំណាង រួមនឹងអាជ្ញាធរខណ្ឌ លោក ហួត លាបពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌបឹងកេងកង លោក ពាហន ចៅ សង្កាត់អូឡាំពិក លោកគ្រូអ្នកគ្រូ ដឹកនាំដោយ លោកនាយកសាលា សឹង ទូច និងសិស្សានុសិស្សសរុបប្រមាណ ៤០០ នាក់។

ជាមួយគ្នានេះដែល គណអធិបតីទាំងមូល បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ពិធី ដាំកូន ឈើ នៅ តាម សាលា រៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេស បាន ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន បង្កើត ឡើង ដោយ មាន ការ ណែនាំ ដ៏ ខ្ពង់ខ្ពស់ ការចង្អុលបង្ហាញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តោតសំខាន់ លើ មុំយុទ្ធសាស្រ្ត បី សំខាន់ ភាព ស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង ពី យុទ្ធនាការ កាត់បន្ថយ ការ ប្រើប្រាស់ ប្លាស្ទិក នៅ កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង បាន បំផុស នៅ ចលនា ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណ ជាង ៣ លាន ៤ សែន នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន ការ ប្រើ ប្រាស់ ថង់ ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ បាន ចូលរួម ជាមួយ រាជ រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am