មេដឹកនាំកូរ៉េខាងជើង រិះគន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ជុំវិញ «ពាក្យចចាមអារ៉ាម» ពីការខូចខាតដោយទឹកជំនន់

2024/08/03 11:24:21 pm        57

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសៅរ៍ (ទី៣ ខែសីហា) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងថា បានផ្សព្វផ្សាយពាក្យចចាមអារ៉ាម អំពីការខូចខាត ហើយនិងចំនួនអ្នករបួស និងអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់ នៅក្នុងប្រទេសរបស់លោក ដោយការលើកឡើងនេះមានរយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានព្យាយាមស្នើផ្តល់ជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានឲ្យដឹងនៅដើមសប្តាហ៍នេះថា មានអ្នកស្លាប់ និងរបួសមិនជាក់លាក់ ដែលបណ្តាលមកពីទឹកជំនន់នៅតំបន់ភាគខាងជើងរបស់ប្រទេស ដោយបន្ថែមពីលើការខូចខាតផ្ទះសម្បែងរាប់ពាន់ខ្នង។

ទីក្រុងសេអ៊ូល កាលពីថ្ងៃទី១ ខែសីហា បានប្រាប់ថា ខ្លួនមានឆន្ទៈ «ផ្តល់ជាបន្ទាន់» នូវជំនួយមនុស្សធម៌ដល់ «ជនរងគ្រោះដោយគ្រោះមហន្តរាយរបស់កូរ៉េខាងជើង» បន្ទាប់ពីរបាយការណ៍ព័ត៌មានរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួន អាចឡើងដល់ ១.៥០០នាក់។ របាយការណ៍របស់ទូរទស្សន៍ Chosun ដែលក្រោយមក ត្រូវបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ក៏បានសំដៅទៅលើការស្លាប់ ដែលអាចកើតមានរបស់បុគ្គលិកជួយសង្គ្រោះ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រផងដែរ។

ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េរបស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា លោក គីម បានរិះគន់របាយការណ៍នេះថា ជាការ «ផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតដែលថា ការបាត់បង់អាយុជីវិតមនុស្ស ត្រូវបានរំពឹងថា នឹងមានលើសពី ១.០០០ ឬ ១.៥០០នាក់។

ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី៣ ខែសីហា បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង «បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទម្លាប់កែមិនបាន និងចរិតធម្មជាតិដ៏គួរឲ្យស្អប់ខ្ពើមរបស់កូរ៉េខាងត្បូង»។ តាមរយៈសារព័ត៌មានដដែលនោះ លោក គីម បានបន្ថែមថា របាយការណ៍ទឹកជំនន់នេះ បានបង្កើតជា «យុទ្ធនាការលាបពណ៌របស់កូរ៉េខាងត្បូង ដើម្បីនាំមកនូវភាពអាម៉ាស់ និងធ្វើឲ្យខូចមុខមាត់ដល់ប្រទេសរបស់យើង»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        11
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        36
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm