សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣២នាក់ ស្លាប់ និង ៦៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅលើឆ្នេរដ៏ពេញនិយមមួយ ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ (ទី២ ខែសីហា)។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសូម៉ាលី បានដាក់ការទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabab។ ប៉ុន្តែពេលនេះ មិនទាន់មានការអះអាងពីការទទួលខុសត្រូវភ្លាមៗណៅឡើយទេ ពីក្រុមអាល់កៃដាដែលមានទំនាក់ទំនងជាមួយក្រុម al Shabaab ដែលបានអះអាងពីការវាយប្រហារស្រដៀងគ្នានេះ ក្នុងពេលកន្លងមក៕